នាងប៉ារីស ហ៊ីលតុន ជាប់ចោទពីបទមានថ្នាំញៀនកូកាអ៊ីន
ដោយ ៖ ប្រុសកោះ
ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៣:៤៨

គេហទំព័របរទេស
នាងប៉ារីស ហ៊ីលតុន
នាងប៉ារីស ហ៊ីលតុន ជាតារភាពយន្តហូលីវូដ ដែលទទួលបានកេរមរតកមហាសាល ត្រូវបានប្រភពព័ត៌មានមួយឱ្យដឹងកាលពីថ្ងៃទី៣០ សីហា ថា នាងត្រូវចោទប្រកាន់ពីបទមានថ្នាំ ញៀនកូកាអ៊ីន ក្រោយពីនាងត្រូវបានចាប់ខ្លួន នៅក្នុងទីក្រុងឡាស់វ៉េហ្គាស កាលពីពេលថ្មីៗ កន្លងមក ពីបទមានថ្នាំញៀនកូកាអ៊ីន ។ នាងប៉ារីស ហ៊ីលតុន វ័យ២៩ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទមានថ្នាំញៀនកូកាអ៊ីន កាលពីថ្ងៃទី២៧ សីហា កន្លងមក ប៉ុន្តែនាងត្រូវបានដោះលែងវិញក្រោយពីនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិសរយៈពេលប៉ុន្មាននាទី ដោយពុំទាន់មានការចោទ ប្រកាន់នៅឡើយទេ គឺទុកពេលស៊ើបអង្កេត
សិន ។
តាមរបាយការណ៍របស់ប៉ូលិសថា ថ្នាំញៀនប្រភេទកូកាអ៊ីនទំងន់០,៨ក្រាម ត្រូវបានរកឃើញនៅក្នុងកាបូបរបស់នាងហ៊ីលតុន កាលពីយប់ថ្ងៃទី២៩ សីហា កន្លងមក ។ តាមសេចក្តីរាយកាណ៍ឱ្យដឹងថា ប្រសិនបើត្រូវកាត់ទោសឱ្យជាប់ទោស នាងហ៊ីលតុន អាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារដល់ទៅ៤ឆ្នាំ ។ នាងប៉ារីស ហ៊ីលតុន ជាតារាភាពយន្តហូលីវូដល្បីឈ្មោះ និងសិចស៊ី ហើយមានរឿងអាស្រូវយ៉ាងច្រើនទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំញៀន និងគ្រឿងស្រវឹង ហើយត្រូវបានប៉ូលិសចាប់ខ្លួនជាច្រើនលើកច្រើនសារួចមកហើយ ។ ប៉ុន្តែទោះបីជាបែបណា ក្នុងករណីចាប់ខ្លួននាងពី បទមានថ្នាំញៀនកូកាអ៊ីនលើកចុងក្រោយនេះ ប្រសិនបើត្រូវតុលាការកាត់ទោសឱ្យជាប់ទោសវានឹងជាទោសធ្ងន់ធ្ងរបំផុតសំរាប់នាង ព្រោះនឹងត្រូវជាប់ពន្ធនាគារដល់ទៅ៤ឆ្នាំឯណោះ ៕