ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

រាជធានី​កា​ន់តែ​រីក​ធំ២៧​ឃុំ​ពី​ស្រុក​ចំនួន​៧​ក្នុង​ខេត្តកណ្តាលនឹង​ផ្ទេរ​ការ​គ្រប់គ្រង​រដ្ឋបាល

  • Text Size

ដោយ ៖ឈិត គឹមឆុន

ថ្ងៃអង្គារ ទី៧ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ០៩:៤៩

ព្រឹត្ដិការ​ណ៏​សង្គម ជា​ច្រើន​ទៀត

រាជធានីភ្នំពេញ ៖ នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​៣​ កញ្ញា កន្លង​មក​នេះ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បាន​សំរេច​ឱ្យ​មាន​ការ​កាត់​យក​ឃុំ​ចំនួន​២៧​ ក្នុង​​ស្រុក​៧នៃ​ខេត្ត​កណ្តាល ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់​គ្រង​រដ្ឋ​បាល​របស់​រាជ​ធានី​ភ្នំពេញ ។ នេះ​មិន​មែន​ជា​ការ​កាត់​យក​លើក​ដំបូង​ពី​ភូមិ​សាស្ត្រ​រដ្ឋ​បាល​​ខេត្ត​កណ្តាល​នោះ​​ទេ ដែល​មុន​នេះ​ខណ្ឌ​ដង្កោ ក៏​ជា​អតីត​ស្រុក​ដង្កោ​របស់​​ខេត្ត​កណ្តាល​ផង​ដែរ ត្រូវ​បាន​កាត់​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​​ក្រុង​ភ្នំពេញ នៅ​ឆ្នាំ​១៩៨៦ ដែល​កាល​ណោះ​ក្នុង​សម័យ​​សាធា​រណរដ្ឋ​​ប្រជា​មានិត​កម្ពុជា ។


ការ​កាត់​យក​ឃុំ​ចំនួន​២៧ ពី​ស្រុក​ចំនួន​៧​របស់​ខេត្ត​កណ្តាល ដែល​នៅ​ព័ទ្ធ​ជុំ​វិញ​រាជ​ធានី​ភ្នំពេញ គឺ​ជា​ការ​វិវត្តន៍​មួយ​នៃ​ការ​រីក​ធំ​កាន់​តែ​ទូលំ​ទូលាយ​នៃ​រាជ​ធានី​ភ្នំពេញ ដែល​ពី​សម័យ​​មុន​សង្គ្រាម​​​មាន​មនុស្ស​​មិន​ដល់​១​លាន​នាក់​ទេ ដែល​បាន​រស់​នៅ​​ ហើយ​នៅ​សម័យ​សង្គ្រាម​ឆ្នាំ​៧០ មាន​មនុស្ស​ប្រមាណ​ជាង​១​លាន​នាក់ តែ​បច្ចុ​ប្បន្ន​នេះ​រាជ​ធានី​ភ្នំពេញ​​មាន​អ្នក​រស់​នៅ​ប្រមាណ​ជាង​៣​លាន​នាក់​ហើយ។ ជា​បន្ត​បន្ទាប់​ចំនួន​​ប្រជា​ពល​រដ្ឋ​​ក្នុង​រាជ​​ធានី​ នឹង​កើន​ឡើង​ទៀត នេះ​មិន​ទាន់​​និយាយ​ពី​អ្នក​មក​ស្នាក់​នៅ​ធ្វើ​ការ​រក​សីុ​បណ្តោះ​អាសន្ន​​ផង​​ទេ ។


មន្ត្រី​សាលា​រាជ​ធានី​ បាន​​ឱ្យ​ដឹង​ថា តាម​ចំណារ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​តេជោ មាន​តាំង​ពី ឆ្នាំ​២០០៥ មក​ម៉្លេះ ​បាន​ឱ្យ​ក្រសួង​មហា​ផ្ទៃ​រៀប​ចំ​បែប​បទ​ដើម្បី​ផ្ទេរ​ ដូច្នេះ​សំរាប់​ដំណើរ​ការ​នេះ នឹង​អនុ​វត្ត​ទៅ​តាម​អនុ​សាសន៍​របស់​សម្តេច​តេជោ ដែល​បាន​កំណត់​ក្នុង​សម័យ​ប្រជុំ​គណៈ​រដ្ឋ​មន្ត្រី​ថ្មីៗ​នេះ ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​​កាន់​តែ​ធំ​នៃ​ទី​ក្រុង​របស់​យើង ។ ចំពោះ​ឃុំ​ចំនួន​២៧ នៃ​​ស្រុក​ចំនួន​៧ ក្នុង​ខេត្ត​កណ្តាល ដាក់​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​រដ្ឋ​បាល​របស់​រាជ​ធានី​ភ្នំពេញ មាន​ដូច​តទៅ ៖ ១-​ស្រុក​ពញាឮ​ បញ្ចូល​៣​ឃុំ លើ​១៤​ឃុំ  ឃុំ​ព្រែក​ព្នៅ សំរោង និង​ឃុំ​ពញា​ពន់ ។ ២-ស្រុក​អង្គ​ស្នួល បញ្ចូល​៦​ឃុំ លើ​១៦​ឃុំ  ឃុំ​ពន្សាំង ស្នោ ឱឡោក បឹង​ធំ កំបូល កន្ទោក ។ ៣-ស្រុក​កណ្តាល​ស្ទឹង បញ្ចូល​៥​ឃុំ លើ​២៣​ឃុំ  ឃុំ​គង​នយ ទៀន រលួស ស្ពាន​ថ្ម ព្រែក​កំពឹស ។ ៤-ស្រុក​កៀន​ស្វាយ បញ្ចូល​៤​ឃុំ លើ​១២​​ឃុំ  ឃុំ​វាល​ស្បូវ ព្រែក​ឯង ក្បាល​កោះ ព្រែក​ថ្មី។ ៥-ស្រុក​ល្វា​ឯម បញ្ចូល​២​ឃុំ លើ​១៥​ឃុំ  ឃុំ​អរិយ​ក្សត្រ សារិកា​កែវ ។ ៦-ស្រុក​ខ្សាច់​កណ្តាល បញ្ចូល​៥​ឃុំ លើ​១៨​ឃុំ  ឃុំ​ស្វាយ​ជ្រុំ ព្រែក​តា​កូវ ព្រែក​លួង ព្រែក​អំពិល កោះ​ឧកញ៉ា​តី ។ និង​៧-ស្រុក​មុខ​កំពូល​​ បញ្ចូល​២​ឃុំ លើ​៩​ឃុំ  ឃុំ​បាក់​ខែង កោះ​ដាច់ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd