Smart People  

ថ្ងៃព្រហស្បត្ត៏ ទី១៧ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

អ្នកទេស​ចរ​បរទេស​ជាង​២លាន​៤​សែន​នាក់នៅ​ឆ្នាំ​២០១០

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:២៩

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​បូក​សរុបការ​អនុវត្ដ​ការងារ​ទេសចរណ៍​ឆមាស​ទី​១ និងទិស​ដៅ​ការងារ​ឆមាស​ទី​២ ឆ្នាំ​២០១០ បានប្រារឰ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី ថ្ងៃ​ទី​៩ សីហា ក្រោម​អធិបតីភាព​លោក​ ថោ​ង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​មានការ ចូលរួម​ដោយ​តំណាង​មក​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អង្គការ​ជាតិ​-​អន្ដរជាតិ សហគមន៍​ទេសចរណ៍​ និង​ផ្នែក​ឯកជន​យ៉ាងច្រើន​កុះករ ។ លោក​ថោ​ង ខុន  បាន​ថ្លែង​ថា កិច្ចប្រជុំ​លើកនេះ ​ធ្វើ​ឡើង​ដើម្បី​បូក​សរុប និង​ឆ្លុះ​បញ្ចាំង​ពីលទ្ធផល​ការងារ​ដែល​សំរេច​បាន​ក្នុង​ឆមាស​ទី​១ និង​លើក​ទិស​ដៅ​សំរាប់​អនុវត្ដ​នៅ​ឆមាស​ទី​២ ឆ្នាំ​២០១០ បន្ដ​ទៀត ដើម្បី​ឆ្ពោះទៅ​ធ្វើការរៀបចំ​ព្រឹត្ដិការណ៍​វេទិកា​ទេសចរណ៍​អាស៊ាន (ATF​) នៅ​ខែមករា ឆ្នាំ​២០១១ ។ វិស័យទេសចរណ៍​ជា​វិស័យ​មួយ​ដែល​មាន​លក្ខណៈ ជា​ប្រព័ន្ធ ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​គ្រប់ ភាគី​ពាក់ព័ន្ធ​ទាំងអស់ ហើយ​ក៏​ជា​វិស័យ​អាទិ ភាព​មួយ​ក្នុង​ចំណោម​វិស័យ​អាទិភាព​ទាំង​១០ ដែល​បាន​ដាក់​ចេញ​ក្នុង​យុទ្ធសាស្ដ្រ​ចតុកោណ ដំណាក់កាល​ទី​២​របស់​រាជរដ្ឋាភិបាល​អាណត្ដិទី​៤​នេះ ដែល​មាន​សម្ដេច​អគ្គមហាសេនាបតី តេ​ជោ​ហ៊ុន សែន ជា​ប្រមុខ​ ។

វិស័យ​នេះ​បាន រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម ការបង្កើន​ឱកាស​ការងារ ការ​បង្កើន​ប្រាក់​ចំណូល ការ​លើកកំពស់​ជីវភាព​រស់នៅ និង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ព្រមទាំងចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង ស្របនឹង​និន្នាការ​សាកលលោក​នា​ពេល​បច្ចុប្បន្ន ​។ ជាក់ស្ដែង យោង​តាម​ការ​វាយតំលៃ​របស់អង្គការ​ទេសចរណ៍​ពិភពលោក​ (UNWTO​) វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រមាណ​៤៥% នៃ​ការ​នាំ​ចេញ​សេវាកម្ម​សរុប​របស់​បណ្ដា ប្រទេស​កំពុង​អភិវឌ្ឍន៍ ហើយ​វិស័យ​នេះ បាន និង​កំពុង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​សំរេច ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់ អង្គការសហប្រជាជាតិ ពិសេស​កាត់​បន្ថយ​ភាពក្រីក្រ ការ​ជំរុញ​សមភាព​យេ​ន​ឌ័​រ ការ​អភិរក្ស បរិស្ថាន​ប្រកបដោយ​និរន្ដរភាព និង​ភាព​ជា​ដៃ គូ​សំរាប់​ការ​អភិវឌ្ឍ ។ លោក​ថោ​ង ខុន បាន​លើក​ឡើង​ពី​សភាពការណ៍​ទេសចរណ៍​ពិភពលោក សភាពការណ៍ ទេសចរណ៍​តំបន់​អាស៊ាន និង​សភាពការណ៍ទេសចរណ៍​កម្ពុជា ។ ចំពោះ​សភាពការណ៍​ទេសចរណ៍​ពិភពលោក លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់​ថា កាលពី​ឆ្នាំ​២០០៩ ការ​មក​ដល់​របស់​ទេសចរ អន្ដរជាតិ មាន​ត្រឹមតែ​៨៨០​លាន​នាក់ថយ​ចុះ អត្រា  (-៤,៣%) ក្នុង​នោះ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ធ្លាក់ ចុះ​(-១,៩%)​ អឺរ៉ុប​ធ្លាក់​ចុះ​(-៥,៦%) ​មជ្ឈិមបូព៌ា​ធ្លាក់​ចុះ(-៥,៦%) និង​អា​មេ​រិ​ក​ធ្លាក់​ចុះ(-៥%) លើកលែងតែ​អាហ្វ្រិក​មានការ​កើនឡើង (៥%)​ ។

ការ​សង្កេត​ជា​រួម​នៅ​ឆ្នាំ​២០០៩ កា​រវិ​វត្ដ​ទេសចរណ៍​សាកលលោក​ត្រូវ​បាន​ចែក ជា​២​ដំណាក់កាល គឺ​៦​ខែ ដើមឆ្នាំ ធ្លាក់​ចុះ(-៦%) តែ​បាន​កើនឡើង​បន្ដិច​វិញ ចាប់ពី​៦​ខែ ចុងឆ្នាំ​២០០៩ ​។ មក​ដល់​ឆ្នាំ​២០១០​នេះ ជាមួយ នឹង​សញ្ញា​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​សាកល លោក ទោះជា​នៅ​មាន​ភាព​មិន​ទាន់​ប្រាកដ ប្រជា​សំរាប់​តំបន់​មួយ​ចំនួន​ពិសេស​តំបន់​អឺរ៉ុបក្ដី ​ក៏​យើង​សង្កេត​ឃើញ​ថា ក្នុង​រយៈពេល​៤​ខែដើមឆ្នាំ​នេះ ទេសចរណ៍​ពិភពលោក​ទទួល​បានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចំនួន​២៥៨​លាន​នាក់ ក្នុងកំណើន​ប្រមាណ​៧% បើ​ប្រៀបធៀប​រយៈពេល ដូច​គ្នា​ទៅ​នឹង​ឆ្នាំ​២០០៩ ។ ចំពោះ​សភាពការណ៍​ទេសចរណ៍​នៅ​ក្នុងតំបន់​អាស៊ាន លោក​ ថោ​ង ខុន បានឱ្យ​ដឹង​ថា ប្រទេស​អាស៊ាន​ទាំង​១០ ត្រូវ​បាន​មើលឃើញថា ជា​តំបន់​ដែល​មានការ​អភិវឌ្ឍ​ទេសចរណ៍ យ៉ាង​ខ្លាំងក្លា​មួយ​នៃ​ពិភពលោក ។ ជាក់ស្ដែង នៅ​ឆ្នាំ​២០០៩ ទោះបី​ស្ថិត​ក្រោម​រលក​នៃ​វិបត្ដិសេដ្ឋកិច្ច​សាកលលោក​ក្ដី​ក៏​អាស៊ាន​ទទួល​បាន ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ជាង​៦៥​លាន​នាក់ ជាមួយ​អត្រាកំណើន​០,១៩% ។ ទាក់ទង​ នឹងសភាពការណ៍​ទេសចរណ៍​នៅ​ក្នុង​ប្រទេសកម្ពុជា លោក​រដ្ឋមន្ដ្រី​ថោ​ង ខុន បាន​អះអាង​ថា ទេសចរណ៍​កម្ពុជា​បាន​និង​កំពុង​មាន​សន្ទុះ រីក​ចំរើន​នៅ​ក្នុង​ដំណាក់កាល​ងើបឡើង​វិញ​នៃ វិបត្ដិ​សេដ្ឋកិច្ច​ពិភពលោក ។

សំរាប់​ឆមាស​ទី​១ ឆ្នាំ​២០១០​នេះ ភ្ញៀវ​ទេសចរ​អន្ដរជាតិ​មក ទស្សនា​កម្ពុជា​មាន​ចំនួន​១.២២១.១៥៦​នាក់ កើនឡើង​ក្នុង​អត្រា​១២,៣៩% ធៀប​នឹង​រយៈ ពេល​ដូច​គ្នា​ឆ្នាំ​២០០៩ ។ សភាពការណ៍​នេះ បាន​បង្ហាញ​នូវ​និន្នាការ​នៃ​ការ​បន្ដ​ស្ទុះ​ងើបឡើង វិញ​យ៉ាង​ឆាប់រហ័ស​នៃ​វិស័យ​ទេសចរណ៍កម្ពុជា ដែល​តាម​ការ​សិក្សា​ជំហាន​ដំបូង​បានព្យាករណ៍​ថា យើង​អាច​ទទួល​បាន​អ្នកទេសចរ ប្រមាណ​២,៤​លាន​នាក់ សំរាប់​ឆ្នាំ​២០១០ ក្នុងអត្រាកំណើន​ប្រមាណ​១២%​​ ។ លោក​រដ្ឋមន្ដ្រី​បាន​សង្កត់ធ្ងន់​ថា ដោយឡែកសកម្មភាព​ទេសចរណ៍​ក្នុងស្រុក​ក៏​មាន​សន្ទុះ កើនឡើង​គួរ​ឱ្យ​កត់សំគាល់​ដែរ​នៅ​ក្នុង​ឆមាសទី​១​នេះ ក្នុង​អត្រាកំណើន​ប្រមាណ​៧% ដែលបញ្ជាក់​កាន់តែ​ច្បាស់​ថា កម្ពុជា​មាន​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព បរិបូរណ៍ ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ប្រសើរ រមណីយ ដ្ឋា​ន​ស្អាត សេវា​ទេសចរណ៍​ល្អ និង​ស្ថានភាព សេដ្ឋកិច្ច មាន​លំនឹង​ល្អ ។ ស្រប​នឹង​ស្ថានភាពនេះ​ ក៏​បាន​បង្ហាញ​ផង​ដែរ​នូវ​កំណើន​ទេសចរ កម្ពុជា​ចេញ​ទៅ​ក្រៅប្រទេស​ចំនួន ២៣២.៣១៧​នាក់ គឺ​កើន​៥៩% ។ ជោគជ័យ ទាំងនេះ​គឺ​ដោយសារ​ប្រសិទ្ធភាព​នៃ​យុទ្ធសាស្ដ្រ គន្លឹះ​ទាំង​៧​ចំណុច ដែល​ដាក់​ចេញ​ដោយ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី ក្នុង​ដំណាក់កាល​មាន​វិបត្ដិ​ដូច ជា​ការ​ជំរុញ​ការ​ផ្សព្វផ្សាយ ការ​សំរួលការ​ធ្វើ ដំណើរ​និង​ការ​ដឹក​ជញ្ជូន​ទេសចរ ការ​កាត់​បន្ថយ តំលៃ​កញ្ចប់​ទេសចរណ៍ ការ​បង្កើត​ផលិតផល ទេសចរណ៍​ថ្មី ការ​ពង្រឹងគុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍ ការ​ជំរុញ​ចលនា​ទេស ចរ​ក្នុងស្រុក និង​ការ​ការពារ​សន្ដិសុខ​រក្សា សុវត្ថិភាព​ទេសចរ ​។

លោក​រដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ទៀត​ថា​ ដោយ​សារ​តែ​ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​សន្តិ​ភាព​​ និង​សន្តិសុខ​ល្អ​ពេញ​លេញ​ រួម​ផ្សំ​ជា​មួយ​ប្រទេស​កម្ពុជា​យើង​សំបូរ​ទៅ​ដោយ​រម​ណីយ​ដ្ឋាន​វប្ប​ធម៌​ និង​ធម្ម​ជាតិ​យ៉ាង​សំបូរ​បែប​ ក្នុង​នោះ​មាន​ប្រាសាទ​អង្គរ​វត្ត​ និង​ប្រាសាទ​ព្រះ​វិហារ​ជា​បេតិក​ភណ្ឌ​ពិភព​លោក​ដ៏​ល្បី​ល្បាញ​ និង​តំបន់​ឆ្នេរ​សមុទ្រ​ រួម​ទាំង​តំបន់​អេកូ​ទេស​ចរណ៍​នៅ​តំបន់​ខ្ពង់​រាប​ និង​ត្រី​ផ្សោត​នៅ​ខេត្ត​ក្រចេះ​ផង​នោះ​ បាន​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​នៅ​តែ​ជា​គោល​ដៅ​ទេស​ចរណ៍​វប្ប​ធម៌​ និង​ធម្ម​ជាតិ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់ ​ដែល​ធ្វើ​ឱ្យ​កំណើន​ភ្ញៀវ​ទេស​ចរ​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ។ វិស័យ​ទេស​ចរណ៍​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ឧស្សាហ​កម្ម​គ្មាន​ផ្សែង​ ប៉ុន្តែ​អាច​ទាញ​យក​ចំណូល​យ៉ាង​ច្រើន​សំបើម​ សំរាប់​បង្កើន​កំណើន​សេដ្ឋ​កិច្ច​ជាតិ​បាន​យ៉ាង​ល្អ​ និង​មាន​ការ​បំពុល​បរិ​ស្ថាន​តិច​តួច​បំផុត​ ក៏​ប៉ុន្តវិស័យ​ដ៏​សំខាន់នេះ​ត្រូវ​បាន​ស្រុត​ចុះ​យ៉ាង​គំហុក​ខណៈ ពេលដែល​សេដ្ឋ​កិច្ច​ពិភព​លោក​បាន​រអិល​ ដាំក្បាល​ចុះ​ក្រោម​តាំង​ពី​ឆ្នាំ​២០០៨​រហូត​មក​ ។ ក្រុម​អ្នក​វិភាគ​សេដ្ឋ​កិច្ច​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា​ ភ្ញៀវ​ទេស​ចរ​បរទេស​ដែល​មក​ទស្ស​នា​​ប្រទេស​កម្ពុជា​បាន​ចំណាយ​ជា​មធ្យម​៧០០​ដុល្លារ​ក្នុង​ម្នាក់​ ដោយ​មិន​គិត​ពីសំ​បុត្រ​យន្ត​ហោះ​ និង​ថ្លៃ​ទិដ្ឋា​ការ​ ដូច្នេះ​បើ​ប្រទេស​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេស​ចរ​ជាង​២​លាន​៤​សែន​នាក់​ដូច​ការ​រំពឹង​ទុក​របស់​មន្ត្រី​ក្រសួង​ ទេស​ចរណ៍​នោះ​ គឺ​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​ចំណូល​​គួរឱ្យកក់​ក្តៅមិន​ខាន​សំរាប់​ឧស្សាហកម្ម​គ្មាន​ផ្សែងនេះ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 17-05-2012 ម៉ោង 08:09 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0534,060
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)123.7124.2
ដុល្លារ សិង្ហបូរី (100SGD)7979.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)3232.2
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.5127.3
ផោន អង់គ្លេស (100GBP)158.3159
ដុល្លារ អូស្ត្រាលី (100AUD)9898.5
ដុល្លារ កាណាដា (100CAD)98.599.2
ហ្វ្រង់ ស្វ៊ីស (100CHF)105.2106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,8701,880
 

qbmore - Cambodia Advance Communication Ltd