ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថាទណ្ឌិត​ ថោង សារ៉ាត់ ​, សុខ ប៊ុន ​និង ឈូក បណ្ឌិត ​កំពុងព្យាបាល​ជំងឺនៅពេទ្យរុស្ស៊ី ?

8 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ប្រភពពីមន្រ្តីអនុរក្សពន្ឋនាគារ​ក្រសួងមហាផ្ទៃ​បានបង្ហើបឲ្យដឹងថា​ ទណ្ឌិត ថោង សារ៉ាត់ ,សុខ ប៊ុន ​ដែលជាអ្នកមានទ្រព្យសម្បត្តិរហូត​មានជាឧកញ៉ា

រាជធានីភ្នំពេញ​ ៖ ប្រភពពីមន្រ្តីអនុរក្សពន្ឋនាគារ​ក្រសួងមហាផ្ទៃ​បានបង្ហើបឲ្យដឹងថា​ ទណ្ឌិត ថោង សារ៉ាត់ ,សុខ ប៊ុន ​ដែលជាអ្នកមានទ្រព្យសម្បត្តិរហូត​មានជាឧកញ៉ា និង​ អតីតអភិបាលក្រុងបាវិត​ លោក ឈូក បណ្ឌិត​ កំពុងសម្រាកព្យាបាលជំងឺ​និងដេកនៅក្នុងបន្ទប់ផ្សេងគ្នា​ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ​ហៅពេទ្យរុស្ស៊ី ។

ដោយឡែក​ប្រភព​មួយទៀតពីខេត្តកណ្តាលក៍​បានបង្ហើបឲ្យដឹងដែរថា​ អតីតប្រធានសាលាដំបូងរាជធានីភ្នំពេញ ​លោក អំាង មាលតី​នោះវិញ ​ក៍ត្រូវបានអនុរក្សពន្ឋនាគារ​អនុញ្ញាតឲ្យ​សម្រាកព្យាបាល​ជំងឺនៅខាងក្រៅ​នោះផងដែរ ។ ​

ក្រោយទទួលបានព័ត៌មាននេះ​ ក្រុមអ្នកតាមដានស្ថានការណ៍​សង្គមមួយចំនួនបាននំាគ្នាលើកឡើងថា ​នៅស្រុកខ្មែរឲ្យតែមានបា្រក់និងអំណាច​ ទោះជាត្រូវ​ជាប់ពន្ឋនា​គារ​ក៍មិនលំបាកដូចអ្នក​ទោសដទៃទៀតដែល​ជាប្រជាពលរដ្ឋសាមញ្ញ ​ឬអ្នកក្រីក្រនោះដែរ ​អាចចេញទៅសម្រាកព្យាបាលនៅខាងក្រៅ ដោយគ្រាន់តែបា្រប់អ្នក​ទទួលខុស​ត្រូវ​នៅពន្ឋនាគារថាមានជំងឺនេះ ​ជំងឺនោះប៉ុណ្ណោះ​ ប៉ុន្តែបើទណ្ឌិតដែលក្រីក្រវិញ ​ទំនងជាមិនអាចចេញទៅ​ព្យាបាលនៅខាងក្រៅនោះទេ ​ច្បាស់ជាព្យាបាល​នៅក្នុងពន្ឋនាគារ ព្រោះពន្ឋាគារ​មានពេទ្យប្រចំាការ​ លុះណាតែឈឺធ្ងន់​ទើបគេអាចយកចេញ ។

យ៉ាងណាក៍ដោយ ​ទាក់ទងទៅនឹងព័ត៌មានខាងលើ​ នៅព្រឹកថ្ងៃទី១២ មករា​ ២០១៦ គេហទំព័រកោះសន្តិភាព​ មិនអាចរកការសុំអត្ថាធិប្បាយ​បំភ្លឺបានទេពីអ្នកនំាពាក្យ​អគ្គនាយកដ្ឋានពន្ឋនាគារ ​ក៍ដូចជាមន្រ្តីជំនាញ​ទទួលខុសត្រូវនៅក្នុងពន្ឋនាគារព្រៃ.ស និងខេត្តកណ្តាល ៕