ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ដឹក​កម្មករ​២​គ្រឿង​បុក​គ្នា​លើ​ផ្លូវជាតិ​៤១ ស្លា.ប់៤ និង​របួសធ្ងន់​-​ស្រាលជិត២០នាក់​

8 ឆ្នាំ មុន

​ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា មនុស្ស​០៤​​ស្លា.ប់ និង​រង​របួសធ្ងន់​-​ស្រាល​ជិត​២០​នាក់ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ដឹក​កម្មករ​ចំនួន​២​គ្រឿង ​បើក​ជែង​គ្នា​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា មនុស្ស​០៤​​ស្លាប់ និង​រង​របួសធ្ងន់​-​ស្រាល​ជិត​២០​នាក់ ក្នុង​ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ រវាង​រថយន្ត​ដឹក​កម្មករ​ចំនួន​២​គ្រឿង ​បើក​ជែង​គ្នា​មិន​ប្រយ័ត្ន​ក៏​ជ្រុល​បុក​គ្នា​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​រថយន្ត​មួយ​គ្រឿង​ក្រឡាប់​ផ្ងារជើង ដែល​ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​១២ មក​រា ២០១៦ ស្ថិត​នៅ​ចំណុច​ភូមិ​តា​គួ​ន ឃុំ​រកា​កោះ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​៤​នាក់ ១-​ឈ្មោះ​ស៊ី​ម សុខុម អាយុ​៣៣​ឆ្នាំ ២-​ឈ្មោះ​ណុ​ប លី​ម អាយុ​៣៩​ឆ្នាំ ៣-​ឈ្មោះ​ស្រី ម៉ិច អាយុ​២៦​ឆ្នាំ និង​៤-​ឈ្មោះ​អ៊ី​វ ស្រី​មុំ អាយុ​៣០​ឆ្នាំ ។ ចំណែក​អ្នក​រង​របួស​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ ដោយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

បើ​តាម​ការ​អះអាង​របស់​កម្មករ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ រថយន្ត​​ដឹក​កម្ម​ករ​ទាំង​២​គ្រឿងនេះ ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ដោយ​រថ​យន្ត​បង្ក​ពាក់​ស្លាក​លេខ​ភ្នំពេញ​2Q-0120 បាន​បើក​ជែង​គ្នា​ចុះឡើង​ៗ​ជាមួយ​រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​ទៀត​ពាក់​ស្លាក​លេខ​ភ្នំពេញ 2A-​6890 ។ លុះ​មក​ដល់​ចំណុច​កើតហេតុ រថយន្ត​បង្ក​ក៏​បើក​ជែង​ម្តង​គ្នា​ជួប​រថយន្ត​មួយ​គ្រឿង​នៅ​ខាង​មុខ ក៏​អែប​ស្តាំ​វិញ​បណ្តាល​ឱ្យ​​ប៉ះ​រថយន្ត​ដឹក​កម្មករ បណ្តាល​ឱ្យ​ក្រឡាប់​តែ​ម្តង ។