Smart People  

ថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១២

Fast Internet Connection in Cambodia

មេដឹកនាំ​នយោ​បាយ​កូរ៉េ​ខាងជើង​​នឹងបើក​កិច្ច​ប្រជុំ​កម្រ​មួយ​ក្នុងខែ​នេះ

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃពុធ ទី៨ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១៥:២៣

លោកគីម ជុងអ៊ុន

គេហទំព័របរទេស

លោកគីម ជុងអ៊ុន

បណ្តា​មេដឹកនាំ​នយោបាយ​កូរ៉េ​ខាងជើង​ត្រូវបាន​គេ​រំពឹង​ទុក​ថានឹង​ជួបប្រជុំ​គ្នា​នៅ​ក្នុង​ខែ​នេះ ក្នុង​កិច្ច​ប្រជុំ​ដ៏​កម្រ​មួយ​ ដែល​គេសន្និដ្ឋាន​ថា ​រៀប​ចំ​ឡើង​ដើម្បី​កំណត់​ពី​ការ​ផ្ទេរ​អំណាច​របស់​​លោក​គីម ជុង​អ៊ីល ទៅ​ឱ្យ​កូន​ប្រុស​ពៅ​របស់​លោក ។ លោកគីម​ ជុងអ៊ីល បាន​ក្លាយជា​​មេដឹកនាំ​កូរ៉េ​ខាងជើង​អស់រយៈ​ពេល​២០​ឆ្នាំ ហើយ​ដោយ​​​លោក​បន្ត​វេន​ពី​ឪពុក​របស់លោកដែរ ។
អ្នក​ចេះ​ដឹង​កូរ៉េ​ខាង​ជើង​ម្នាក់​និយាយថា ប្រសិន​បើ​លោក​គីម ជុងអ៊ីល ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​របស់​លោកកាន់តែ​ឆាប់ គឺកាន់តែ​ល្អ ព្រោះ​​អាច​ផ្តល់​ឱកាស​ច្រើន​ដល់​កូន​ប្រុស​របស់​​លោក​ក្នុង​ការ​ពង្រឹង​​អំណាច​ និង​បង្កើត​បណ្តាញ​ទំនាក់ទំនង​ជា​មួយ​អង្គ​ការ​សន្តិ​សុខ ។  ដំណើរ​ទស្ស​ន​កិច្ច​​របស់​លោក​គីម ជុងអ៊ីល ទៅ​កាន់​ប្រទេស​ចិន កាលពីចុង​ខែ​សីហា​កន្លង​មក ត្រូវ​បាន​គេ​មើល​ឃើញ​ថា ដើម្បី​ប្រមែ​ប្រមូល​​ការ​គាំទ្រ​សំរាប់​កូន​ប្រុស​របស់​​លោក​ដែល​​​លោក​មានបំណង​ផ្ទេរ​អំណាច​ឱ្យ​ ។ កាលពី​​ខែ​មិថុនា​កន្លង​មក កូរ៉េ​ខាងជើង​មាន​​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​មេដឹកនាំ​របស់ខ្លួន​ ដែលជា​ការ​ត្រួស​​ត្រាយ​ផ្លូវ​សំរាប់​លោក​គីម ជុង​អ៊ុន កូន​ប្រុស​របស់​លោក​គីម ជុង​អ៊ីល ក្នុង​ការ​ក្លាយជា​មេដឹកនាំ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 21-05-2012 ម៉ោង 07:42 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0624,070
បាត ថៃឡង់ (1USD)31.2331.3
ដុង វៀតណាម (1USD)20,92021,000
យ៉េន ជប៉ុន (10.000JPY)125.5126.2
ដុល្លារ សិង្ហបូរី (100SGD)78.579.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)31.832
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)126.7127.3
ផោន អង់គ្លេស (100GBP)157157.6
ដុល្លារ អូស្ត្រាលី (100AUD)97.298
ដុល្លារ កាណាដា (100CAD)97.397.8
ហ្វ្រង់ ស្វ៊ីស (100CHF)105.3106
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)1,9201,930
 

qbmore - Cambodia Advance Communication Ltd