ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីុ​រ៉​ង់​ចោទ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វាយប្រហារ​លើ​ស្ថានទូត​ខ្លួន​ប្រចាំ​យេ​ម៉ែ​ន

8 ឆ្នាំ មុន

ប្រទេស​អីុ​រ៉​ង់​កាលពី​ថ្ងៃ​ទី​៧ មក​រា បាន​ចោទប្រកាន់​កង​យន្តហោះ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ថា វាយប្រហារ​លើ​ស្ថានទូត​ខ្លួន​ប្រចាំ​ប្រទេស​យេ​ម៉ែ​ន ហើយ​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​បញ្ជូន​សំណុំរឿង​នេះ ដល់​ក្រុមប្រឹក្សាសន្តិសុខ

ប្រទេស​អីុ​រ៉​ង់​កាលពី​ថ្ងៃ​ទី​៧ មក​រា បាន​ចោទប្រកាន់​កង​យន្តហោះ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ថា វាយប្រហារ​លើ​ស្ថានទូត​ខ្លួន​ប្រចាំ​ប្រទេស​យេ​ម៉ែ​ន ហើយ​ប្រកាស​ពី​ការ​សម្រេចចិត្ត​របស់​ខ្លួន​បញ្ជូន​សំណុំរឿង​នេះ ដល់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប​ដែល​នេះ​ជា​រឿង​ថ្មី​ដែល​បង្កើន​ភាព​តានតឹង​កាន់តែ​ខ្លាំង​រវាង​ប្រទេស​ទាំង​២ ។

ក្រុង​តេ​ហេ​រ៉​ង់​បាន​សម្រេច​ហាមឃាត់​ការ​នាំ​ចូល​រាល់​ផលិតផល​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ក៏​ប៉ុន្តែ​ទីក្រុង​រី​យ៉ា​ដ​ជា​ប្រភព​នៃ​កំហឹង​របស់​ពិភព​ស៊ី​អីុ​ត ក្រោយ​ការ​ប្រហារជីវិត​មេដឹកនាំ​សាសនា​ស៊ី​អីុត អា​រ៉ា​ប៊ី សា​អ៊ូ​​ឌី​ត មួយ​រូប​បាន​បដិសេធ​ថា ពុំ​បាន​វាយប្រហារ​លើ​ស្ថានទូត​អុ​ី​រ៉​ង់​ប្រចាំ​ក្រុង​សា​ណា​ឡើយ ។

អនុរដ្ឋមន្ត្រី​ការ​បរទេស​អីុរ៉​ង់ លោក HOSSEIN AMIR ABDOLLAHIAN ថ្លែង​ថា ក្នុង​ការ​វាយប្រហារ​តាម​អាកាស​មួយ​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ប្រចាំ​ក្រុង​សា​ណា គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​ធ្លាក់​ក្បែរ​ស្ថានទូត​យើង ហើយ​ឆ្មាំ​ការពារ​ស្ថានទូត​យើង​ម្នាក់​រង​របួសធ្ងន់ ។ ប៉ុន្មាន​ម៉ោង​ទៀត​យើង​នឹង​ជម្រាប​រឿង​លម្អិត​ពី​ការ​វាយប្រហារ​នេះ​ដល់​ក្រុម​ប្រឹក្សា​សន្តិសុខ អ​.​ស​.​ប ។

យោង​តាម​ក្រុង​តេ​ហេ​រ៉​ង់​ថា ការ​វាយប្រហារ​នេះ​ជា​អំពើ​គិត​ទុក​មុន​របស់​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ ទោះបី​យ៉ាងណា ក្នុង​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត SPA ក្រុមចម្រុះ​អា​រ៉ាប់ នាំមុខ​ដោយ​ក្រុង​រី​យ៉ា​ដ​អះអាង​ថា ពុំ​បាន​ធ្វើ​ប្រតិបត្តិការ​ណាមួយ លើ​បរិវេណ​ស្ថានទូត​អីុ​រ៉​ង់ និង​តំបន់​ជុំវិញ​ស្ថានទូត​នេះ​ឡើយ ៕