ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​ថ្មី​មេ​នូ​ឡាយ​ហ្វ៍ ជីវិត​ខ្ញុំ​ផ្តល់​ជូន​អតិថិជន​នូវ​ការ​ការពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ

8 ឆ្នាំ មុន

កម្ពុជា ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​មានឈ្មោះ​ថា «​គម្រោង​មេ​នូ​ឡាយ​ហ្វ៍ ជីវិត​ខ្ញុំ​» ដែល​ផ្តល់​ការ​ការពារ​ជូន​អតិថិជន​របស់​ខ្លួន​រហូត​ដល់​អាយុ​១០០​ឆ្នាំ​។

កម្ពុជា ៖ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្រកាស​លក់​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​មានឈ្មោះ​ថា «​គម្រោង​មេ​នូ​ឡាយ​ហ្វ៍ ជីវិត​ខ្ញុំ​» ដែល​ផ្តល់​ការ​ការពារ​ជូន​អតិថិជន​របស់​ខ្លួន​រហូត​ដល់​អាយុ​១០០​ឆ្នាំ​។ មេ​នូ​ឡាយ​ហ្វ៍ ជីវិត​ខ្ញុំ គឺជា​គម្រោង​ធានា​រ៉ាប់រង​អាយុជីវិត​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ដែល​ផ្តល់​ការ​ការពារ​រហូត​ដល់​អាយុ​១០០​ឆ្នាំ ជាមួយនឹង​ការ​ផ្តល់​កញ្ចប់​សាច់ប្រាក់​ដែល​មានការ​ធានា​រៀង​រាល់​៥​ឆ្នាំ​ម្តង ។ គម្រោង​ថ្មី​នេះ ឆ្លុះ​បញ្ចាំង​ឆន្ទៈ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ជា​បន្តបន្ទាប់​ក្នុង​ការ​ជួយ​ក្រុម​គ្រួសារ​​នៅ​កម្ពុជា កសាង​អនាគត​ហិរញ្ញវត្ថុ​ដ៏​ប្រសើរ​មួយ​។

គម្រោង​មេ​នូ​ឡាយ​ហ្វ៍​ជីវិត​ខ្ញុំ ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​បំពេញតម្រូវការ​ការពារ​រយៈពេល​យូរអង្វែង​របស់​អតិថិជន ការ​រៀបចំ​កញ្ចប់​ថវិកា​សម្រាប់​អនាគត​ការ​សិក្សា​បុត្រ​ធីតា ការ​ចូល​និវត្តន៍ ឬ​ក៏​ក្នុង​បំណងប្រាថ្នា​ផ្សេង​ៗ​ទៀត​។ គម្រោង​ថ្មី​នេះ ផ្ដល់​ការ​ធានា​រ៉ាប់រង​ចំពោះ​អតិថិជន​ក្នុង​ករណី​មរណភាព​រហូត​ដល់​អាយុ​១០០​ឆ្នាំ ឬ​ពិការ​ភាព​ទាំងស្រុង​រហូត​ដល់​អាយុ​៦៥​ឆ្នាំ ក៏​ដូច​ជា ធានា​ផ្តល់​ជូន​នូវ​កញ្ចប់​សាច់ប្រាក់​ដែល​បាន​ធានា​ជា​រៀង​រាល់​៥​ឆ្នាំ​ម្តង​។ អតិថិជន​អាច​ជ្រើសរើស​ដក​យក​កញ្ចប់​សាច់ប្រាក់​ដែល​មានការ​ធានា​នៅ​រៀង​រាល់​៥​ឆ្នាំ​ម្តង ឬ​អាច​រក្សា​ទុកជា​មួយ​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ដើម្បី​បង្កើន​អត្រា​ការ​ប្រាក់​ផង​ដែរ​។

លោក Robert Elliott ជា​អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មាន​ប្រសាសន៍​ថា «​យើង​បន្ត​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈវិស័យ​របស់​ក្រុមហ៊ុនមេ​នូ​ឡាយ​ហ្វ៍ ដោយ​យក​អតិថិជន​គ្រប់​រូប​ជា​ស្នូល​នៃ​រាល់​សកម្មភាព​ប្រតិបត្តិការ​អាជីវកម្ម​របស់​យើង​។ យើង​ពិតជា​មាន​ក្តី​សោមនស្ស​រីករាយ​ក្នុង​ការ​ប្រកាស​លក់​នូវ​គម្រោង​ថ្មី​នេះ ជា​ផ្លូវការ និង​សង្ឃឹមថា គម្រោង​នេះ នឹង​ជួយ​អតិថិជន​សម្រេច​ក្តី​ស្រមៃ​របស់​ខ្លួន ក៏​ដូច​ជា អស់​ក្តី​កង្វល់​ពី​បញ្ហា​ផែនការ​ហិរញ្ញវត្ថុ​»​។