ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្ដហោះ Drone ត្រូវ​បាន​សហព័ន្ធ​ស្គី​អន្ដរជាតិ​ហាម​ប្រើ​បន្ទាប់​ពី​ធ្លាក់​ប៊ិះ​ត្រូវ​កីឡាករ​អំឡុង​ពេល​ប្រកួត

8 ឆ្នាំ មុន

ចាត់ទុកជា​សំណាង​របស់​អ្នក​ជិះ​ស្គី​ជនជាតិ​អូ​ទ្រី​ស​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ក្រោយ​ពី​យន្ដហោះ Drone​ដែល​ថតរូប​ពីលើ​អាកាស​ធ្លាក់​នៅ​ក្បែរ​ខ្លួន​តែ​ប៉ុន្មាន​ម៉ែត្រ​ក្នុង​ពេល​លោក​កំពុង​ប្រកួត​នៅ​អីុ​តា​លី ។

ចាត់ទុកជា​សំណាង​របស់​អ្នក​ជិះ​ស្គី​ជនជាតិ​អូ​ទ្រី​ស​ដែល​រួច​ផុត​ពី​គ្រោះថ្នាក់​ក្រោយ​ពី​យន្ដហោះ Drone​ដែល​ថតរូប​ពីលើ​អាកាស​ធ្លាក់​នៅ​ក្បែរ​ខ្លួន​តែ​ប៉ុន្មាន​ម៉ែត្រ​ក្នុង​ពេល​លោក​កំពុង​ប្រកួត​នៅ​អីុ​តា​លី ។ ហេតុការណ៍​នេះ​តម្រូវ​ឱ្យ​សហព័ន្ធ​ស្គី​អន្ដរជាតិ​ប្រកាស​ហាម​ប្រើ​យន្តហោះ​Drone ក្នុង​ការ​ប្រកួត​ជើងឯក​ពិភពលោក​ដើម្បី​ការពារ​សុវត្ថិភាព ។

លោក Markus Waldner ប្រធាន​សហព័ន្ធ​ស្គី​អន្ដរជាតិ​បាន​ថ្លែង​ថា​៖«​ចាត់ទុកជា​សំណាង​មួយ​ក្នុង​មួ​ួ​យ​ពាន់​គ្រោះថ្នាក់​ដែល​លោក​Marcel Hirscher ជើងឯក​ជិះ​ស្គី​ពិភពលោក​រួច​ផុត​ពី​គ្រោះថ្នាក់ ។ ខ្ញុំ​មិន​សប្បាយចិត្ត​សោះ​ចំពោះ​រឿង​ដែល​បាន​កើតឡើង​ជាយថាហេតុ​ពាក់ព័ន្ធ​នឹង​សុវត្ថិភាពកីឡាករ​អំឡុង​ពេល​ប្រកួត​។ បើ​តាម​ច្បាប់ Drone​ត្រូវ​ហោះ​នៅ​ខាងក្រៅ​ផ្លូវ​ប្រកួត និង​តាម​ពីក្រោយ​អ្នក​ជិះ​ស្គី​យ៉ាងតិច​១៥​ម៉ែត្រ​»៕