ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ឃ្លាំង​​លក់​​រថយន្ត «តា​ម៉ុង» ២​នាក់ ​ត្រូវ​សមត្ថ​កិច្ចចាប់​ខ្លួន​​​​ ពាក់ព័ន្ធពីបទ​លួច និង​សមគំនិត​​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុគ្គលិក​មើល​ការ​ខុស​ត្រូវ​ឱ្យ​ឃ្លាំង​លក់​រថយន្ត (​តា​ម៉ុង​) ២​នាក់ កាលពី​ថ្ងៃ​ទី​២៧ ធ្នូ ២០១៥ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ធ្វើការ​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​ជាប់​ពាក់ព័ន្ធ​ពី​បទ​លួច និង​សមគំនិត ក្នុង​អំពើ​លួច​រថយន្ត​ចំនួន​២​គ្រឿង​របស់​ថៅកែ​យក​ទៅ​លក់ ។

ទាក់ទិន​នឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​នេះ ត្រូវ​សមត្ត​កិច្ច​ឱ្យ​ដឹង​ថា ជា​ការ​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​ឈ្មោះ​ចាន់ ម៉ុង​ហៅ (​តា​ម៉ុង​) ជា​អ្នកទិញ​-​លក់​រថយន្ត​មាន​ឃ្លាំង​នៅ​ផ្លូវ​ទេព​ផ​ន ខាងលិច​ផ្សារ​ដេរ​ប៉ូ ទល់មុខ​សាលា​ខណ្ឌទួលគោក ។ ប្រភព​ឱ្យ​ដឹង​ទៀត​ថា ក្នុង​ពាក្យបណ្តឹង​បាន​ចោទប្រកាន់​បុគ្គលិក​២​នាក់ ម្នាក់​ឈ្មោះ​ម៉ឹង សៅ​នី និង​ម្នាក់​ទៀត​ឈ្មោះ​កែវ វណ្ណៈ ដែល​ពួក​គេ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ឃ្លាំង​លក់​រថយន្ត ស្ថិត​នៅ​ផ្លូវ​ជា​សុ​ផា​រ៉ា ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។ រីឯ​ឈ្មោះ​ឈី​វ ជាតិ (​គេចខ្លួន​) និង​ឈ្មោះ​ម៉ី ស៊ី​ណា​រ៉ា ជា​ថៅកែ​ទិញ​លក់​រថយន្ត​យីហោ​(​ចែងចាំង​) ។