ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​នាក់​ជិះ​ម៉ូតូ​ប្រញាប់​ទៅ​ផឹក​បន្ត ហោះ​ធ្លាក់​ចូល​ប្រឡាយ​ស្លា.ប់​១ របួសធ្ងន់​១

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើ​ក​ហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ស្រវឹងស្រា​ខ្លាំង ហើយ​ជិះ​ម៉ូតូ​លឿន​ហោះ​ធ្លាក់​ប្រឡាយ កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​កោង​មួយ​កន្លែង ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើ​ក​ហេតុ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ដោយសារ​ស្រវឹងស្រា​ខ្លាំង ហើយ​ជិះ​ម៉ូតូ​លឿន​ហោះ​ធ្លាក់​ប្រឡាយ កាលពី​វេលា​ម៉ោង​០១ និង​៤០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ធ្នូ ២០១៥ ស្ថិត​នៅ​ចំណុច​ផ្លូវ​កោង​មួយ​កន្លែង ក្នុងភូមិ​កំពង់ព្រះ ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ។

ប្រភព​បានឱ្យ​ដឹង​ថា យុវជន​ទាំង​២​នាក់​ម្នាក់​ឈ្មោះ​ធូ ចិត្ត អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ចុង​ប្រឡាយ ឃុំ​តា​លោះ ស្រុក​មោង​ប្ញ​ស្សី​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​ឈ្មោះ​ចាន់ សីហា អាយុ​២៥​ឆ្នាំ រស់នៅ​រាជធានី​ភ្នំពេញ រង​របួសធ្ងន់ ។

ទាំង​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Duke ពាក់​ស្លាក​លេខ​ភ្នំពេញ 1GF-2415 ចេញពី​រោងការ​ក្នុង​ស្ថានភាព​ស្រវឹង​ទៅ​ហើយ ដោយ​បំរុង​ទៅ​ផឹក​បន្ត​ទៀត ដោយសារ​តែ​ជិះ​លឿន​ពេក ពេល​មក​ដល់​ចំណុច​ខាងលើ​មាន​ផ្លូវ​កោង​បត់​មិន​ទាន់ ក៏​ហោះ​បុក​ស្ពាន និង​ចូល​ប្រឡាយ​បោក​ក្បាល​ស្លាប់​និង​របួស​តែ​ម្ដង ។