ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​ពន្យារពេល​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី​6​ខែ​ទៀត ខណៈ​ក្រុង​មូ​ស្គូ​ដាក់​ទណ្ឌកម្ម​អ៊ុយ​ក្រែ​ន

8 ឆ្នាំ មុន

សហភាព​អឺរ៉ុប​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ពី​ការ​ពន្យារពេល​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង​រុ​ស្ស៊ី​រហូត​ដល់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៦ ។

បណ្តា​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រុ​ស្ស៊ី​ត្រូវ​បាន​ដាក់​ពី​ដំបូង​រយៈពេល​១​ឆ្នាំ

សហភាព​អឺរ៉ុប​ប្រកាស​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ពី​ការ​ពន្យារពេល​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំង​រុ​ស្ស៊ី​រហូត​ដល់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៦ ។

បណ្តា​ទណ្ឌកម្មសេដ្ឋកិច្ច​ប្រឆាំង​រុ​ស្ស៊ី​ត្រូវ​បាន​ដាក់​ពី​ដំបូង​រយៈពេល​១​ឆ្នាំ គិត​ចាប់ពី​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៤​ទៅ ជា​ការ​ឆ្លើយ​តប​ចំពោះ​សកម្មភាព​របស់​ក្រុង​មូ​ស្គូ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ។ វិធានការ​ទាំងនេះ​ត្រូវ​បាន​ពង្រឹង​កាលពី​ខែកញ្ញា ឆ្នាំ​២០១៤ សំដៅលើ​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​ជាមួយ​រុ​ស្ស៊ី​ក្នុង​ផ្នែក​ថាមពល យោធា និង​ហិរញ្ញវត្ថុ ព្រមទាំង​ក្នុង​ផ្នែក​ទ្រព្យសម្បត្តិ​ប្រើ​លាយ​គ្នា​ខាង​យោធា និង​ស៊ី​វិល ។

យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញផ្សាយ​ដោយ​សហភាព​អឺរ៉ុប​ថា ក្រុមប្រឹក្សា​សហភាព​អឺរ៉ុប​សម្រេច​ពន្យារពេល​ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុ​ស្ស៊ី​រយៈពេល​៦​ខែ​ទៀត រហូត​ដល់​ថ្ងៃ​ទី​៣១ កក្កដា ឆ្នាំ​២០១៦ ។ បណ្តា​មេដឹកនាំ​អឺរ៉ុប​សម្រេច​ភ្ជាប់​រយៈពេល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ទៅ​នឹង​ការ​អនុវត្ត​ទាំងស្រុង បណ្តា​កិច្ចព្រមព្រៀង​ទីក្រុង​មីន​ស្ក៍ ។ ដោយហេតុ​ថា កិច្ចព្រមព្រៀង​ទាំងនេះ​ពុំ​ត្រូវ​បាន​អនុវត្ត​ពេញលេញ​តាម​ការ​កំណត់​ថ្ងៃ​ទី​៣១ ធ្នូ ឆ្នាំ​២០១៥ ទើប​រយៈពេល​នៃ​ការ​ដាក់​ទណ្ឌកម្ម​ត្រូវ​ពន្យារ ។

ចំណែក​ក្រុង​មូ​ស្គូ​វិញ​ក៏​កំពុង​ឈាន​ទៅ​ធ្វើការ​រិ​ត​ត្បិត​ខាង​សេដ្ឋកិច្ច​ប្រឆាំង​អ៊ុយ​ក្រែ​ន​ដែរ ដោយ​ហាមឃាត់​ការ​នាំ​ចូល​បណ្តា​ផលិតផល​ស្បៀង​មក​ពី​អ៊ុយ​ក្រែ​ន​ចាប់ពី​ឆ្នាំ​ខាង​មុខ​នេះ​តទៅ ខណៈ​ដែល​របប​ផ្លាស់​ប្តូរ​សេរី​រវាង​ក្រុង​គៀវ និង​សហភាព​អឺរ៉ុប​នឹង​ចូល​ជា​ធរមាន ។

នាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​លោក​ឌី​មី​ទ្រី ម៉េ​ដ​វ៉េ​ដេ​វ ក្នុង​ឱកាស​កិច្ចប្រជុំ​មួយ​ថ្លែង​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា បណ្តា​វិធានការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​នឹង​ត្រូវ​អនុវត្ត​ប្រឆាំង​អ៊ុយ​ក្រែ​ន​ចាប់ពី​ថ្ងៃ​ទី​១ មក​រា ឆ្នាំ​២០១៦ ទៅ​មក​ពី​អ៊ុយ​ក្រែ​ន​ចូលរួម​ក្នុង​ទណ្ឌកម្ម​ប្រឆាំង​រុ​ស្ស៊ី​ជាមួយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អា​មេ​រិ​ក ៕