ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំណាង​អយ្យការ​ចោទប្រកាន់​ជនជាតិ​ចិន៨​នាក់​ពី​បទ​បង្ខាំងមនុស្ស​​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ធ្នូ បាន​ធ្វើការ​ចោទ​ប្រកាន់​ជន​ជាត​ចិន​ចំនួន​៨​នាក់​ ក្រោម​បទ​ឃុំឃាំង និង​បង្ខាំង​មនុស្

​រាជ​ធានី​ភ្នំពេញ ៖ ​តំណាង​អយ្យការ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​២០ ធ្នូ បាន​ធ្វើការ​ចោទ​ប្រកាន់​ជន​ជាត​ចិន​ចំនួន​៨​នាក់​ ក្រោម​បទ​ឃុំឃាំង និង​បង្ខាំង​មនុស្ស រួម​មាន​អ្នកសមគំនិត​ដោយខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស និង​បា​នប​ញ្ជួ​ន​ទៅ​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​ជា​បណ្តោះអាសន្ន ។

ជនជាតិ​ចិនទាំង​​៨​នាក់​នេះ ​​ក្នុងនោះ​មាន​៦​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជ​អាវុធ​ហ​ត្ថ​រាជធានី​ភ្នំពេញ ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​១៤.១៥.១៦ ​ធ្នូ ២០១៥ នៅ​ខណ្ឌមាន​ជ័យ និង​ខណ្ឌទួលគោក ចំណែក​២​នាក់​កំពុង​រត់​​គេចខ្លួន ។

​ជន​ជាតិ​ចិន​​ទាំង​៨​នាក់​នេះ មាន ១.​ឈ្មោះ​ សៀវ ហ្វី ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ២.​ឈ្មោះ​ ស៊ី អូ​ថុ​ង ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ៣.​ឈ្មោះ​ លី ស៊ី​ហួរ ភេទប្រុស អាយុ​៥៩​ឆ្នាំ ៤.​ឈ្មោះ ​ស៊ី ឈី​ង ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ៥.​ឈ្មោះ ​វ៉ា ជី ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ៦.​ឈ្មោះ​ ចាំង សុង​ឈី​ង ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ  (ទាំង​៦​នាក់​នេះ​ត្រូវ​បាន​សមត្ថកិច្ច​កង​រាជអាវុធ​ហត្ថ​​រាជធានី​ ចាប់​ប​ញ្ជួ​ន​ទៅ​ទៅ​សាលាដំបូង​) ​៧.​ឈ្មោះ​ លីវ សា​មិន និង​៨.​ឈ្មោះ​ ជូ ពីឡុ​ង (ទាំង២​នាក់​នេះ​កំពង់​រត់​គេចខ្លួន​) ។

គួរ​បញ្ជាក់​ថា តាម​របាយ​ការ​ណ៍របស់​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ ជន​ត្រូវ​ចោទ​ទាំង​៨​នាក់​ខាង​លើនេះ​ បាន​ប្រព្រឹត្ត​បទល្មើស​ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស​នៅ​ចំណុច​ផ្ទះ​ជួលលេ​ខ​៤២ ភូមិ​ទួល​រកា សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​ថ្ងៃ​ទី​១០ សីហា ២០១៥ និង​នៅផ្ទះ​លេខ​១២EH ផ្លូវលេខ​​១៧៣ សង្កាត់​ទួល​ស្វាយព្រៃ​ទី១ ខណ្ឌ​ចំការមន ​នៅ​ថ្ងៃទី​១១ ​ធ្នូ ២០១៥ ដែល​បទល្មើស​ន​នេះ​មាន​ចែង​បញ្ញត្តិ​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​២៥៤ នៃ​ក្រម​ព្រហ្មទណ្ឌ ។

ការ​ឃាត់ខ្លួន​ជនជាតិ​ចិនទាំង​​៦​នាក់​នេះ ​​​កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើ​ឡើងតាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា ដែល​បាន​រត់គេច​ផុត​ពី​ការ​ចាប់​ឃុំឃាំង និង​បង្ខាំងទុក​ក្នុង​បំណង​គំរាម និង​ជំរិត​ទារប្រាក់ ។ កិច្ច​ប្រតិបត្តិការ​នោះ​ក៏​មានការ​សម្រប​សម្រួល​​ពី​ស្ថា​ប័នអយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញផង​ដែរ ។

ក្រោយ​ពី​ឃាត់ខ្លួន​ សម​ត្ថ​កិច្ច​បាន​កសាង​សំណុំរឿង​ប​ញ្ជួ​ន​ជនសង្ស័យ​ទាំង​៦​នាក់​នេះ ទៅ​កាន់​សាលាដំបូងរាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី ហើយ​ក៏​បាន​ស្មើ​សុំ​ដីកា​ស្វែងរក​​តាមចាប់ខ្លួន​បក្សពួក២​នាក់​ទៀត​ដែល​កំពុងរត់​​គេ​ចខ្លួន​នោះ ​៕