ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ បុគ្គលិក​ផ្ទះសំណាក់ «​សូ​រិ​យា​ផ្កាយ​៩» ម្នាក់​ស្លា.ប់ សង្ស័យ​ករណី​ឃាត​កម្ម

8 ឆ្នាំ មុន

រាធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយ​កាលពីវេលាម៉ោង​០១ និង​៣០នាទី​រសៀល​ថ្ងៃទី​២១ ធ្នូ ២០១៥ នេះ បន្ទាប់ពី​មាន​​​គេ​ប្រទះ​ឃើញ​​​​យុវ​ជន​ម្នាក់​​ជាបុគ្គ​លិក​របស់​ផ្ទះសំណាក់​យីហោ​ «សូរិយា​ផ្កាយ៩»​ ដេក​ស្លា.ប់​ក្នុងបន្ទប់ ស្ថិត​នៅផ្ទះលេខ​១៥Eo, ផ្លូវលេខ៨១ ក្នុងភូមិ៧ សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌ​ដូនពេញ ។

រាធានីភ្នំពេញ ៖ មានការភ្ញាក់​ផ្អើល​មួយ​កាលពីវេលាម៉ោង​០១ និង​៣០នាទី​រសៀល​ថ្ងៃទី​២១ ធ្នូ ២០១៥ នេះ បន្ទាប់ពី​​​ប្រទះ​ឃើញ​​​​យុវ​ជន​ម្នាក់​​ជាបុគ្គ​លិក​របស់​ផ្ទះសំណាក់​យីហោ​ «សូរិយា​ផ្កាយ៩»​ ដេក​ស្លាប់​លើគ្រែ​​ដោយ​មាន​ឈាមស្រោច​ពេញ​ខ្លួន ហាក់​ដូចជា​មាន​គេ​ប្រើកាំបិត​ចាក់សុះពេញខ្លួន ស្ថិត​នៅផ្ទះលេខ​១៥Eo ក្នុងបន្ទប់​លេខ៥០៣, ផ្លូវលេខ៨១ ក្នុងភូមិ៧ សង្កាត់​ផ្សារ​ថ្មី២ ខណ្ឌ​ដូន​​ពេញ ។

ប្រភពបានឱ្យ​ដឹងថា ជនរងគ្រោះ​​​ដែលស្លាប់​ឈ្មោះ​ង៉ែត អាយុ​២១​ឆ្នាំ​ ជាបុគ្គ​លិក​ផ្ទះសំណាក់​«សូរិយា​ផ្កាយ៩»​ខាងលើ​ ។ បច្ចុប្បន្ន​ សមត្ថ​កិច្ច​​ជំនាញ​កំពុង​ធ្វើ​កោសល្យ​វិច័យ​លើ​សាកសពជនរងគ្រោះ​ ដោយជំហាន​ដំបូង​ត្រូវសង្ស័យ​ថា អាច​ពាក់​ព័ន្ធ​ករណី​ឃាតកម្ម ព្រោះ​​​បុគ្គ​លិក​ម្នាក់​ទៀត​បាន​បាត់​ខ្លួន បន្ទាប់​ពី​មាន​ហេតុ​ការណ៍​ជនរងគ្រោះ​ស្លាប់នេះ ​ហើយ​កន្លង​មក ទាំង២នាក់​​គឺមានទំនាស់​គ្នា​យ៉ាង​ខ្លាំង ។

ទោះបីជាយ៉ាងណា បុគ្គលិកម្នាក់​ទៀត​ដែលកំពុងបាត់ខ្លួននោះ គឺមិនទាន់បង្ហាញអត្តសញ្ញាណ​នោះទេ ខណៈ​កំពុង​ធ្វើការ​ស្រាវ​ជ្រាវ ហើយក៏​មិន​អនុញ្ញាត​ឱ្យ​អ្នកកាសែត​ចូលផងដែរ ។