ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម​នៅ​យេ​ម៉ែ​ន​មុន​បញ្ចប់​ការ​ចរចា​នៅ​ស្វ៊ី​ស

8 ឆ្នាំ មុន

កងកម្លាំង​រដ្ឋាភិបាល​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​រុលចូល​ជិត​ដល់​រដ្ឋធានី​យេ​ម៉ែ​ន​ហើយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហា.វ​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៦៨​នាក់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស មុន​ពេល​ឈាន​ទៅ​បញ្ចប់​ការ​ចរចា​

កងកម្លាំង​រដ្ឋាភិបាល​យេ​ម៉ែ​ន​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ បាន​រុលចូល​ជិត​ដល់​រដ្ឋធានី​យេ​ម៉ែ​ន​ហើយ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​នានា បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៦៨​នាក់​នៅ​ភាគ​ពាយ័ព្យ​ប្រទេស មុន​ពេល​ឈាន​ទៅ​បញ្ចប់​ការ​ចរចា​សន្តិភាព​នៅ​ប្រទេស​ស្វ៊ី​ស ។

ខណៈ​បទ​ឈប់​បាញ់​គ្នា​បង្កើត​ឡើង​ពី​ថ្ងៃ​ទី​១៥ ធ្នូ មក ប៉ុនប៉ង​សម្រួល​ដល់​ការ​ចរចា​អន្តរ​យេ​ម៉ែ​ន​ក្រោម​ការ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប បទ​ឈប់​បាញ់​គ្នា​នោះ​ត្រូវ​បំផ្លាញ​ជា​ថ្មី ។

ពុំ​មាន​កិច្ចព្រមព្រៀង​ណាមួយ​អាច​រក​ឃើញ​បន្ទាប់​ពី​ការ​ចរចា​សន្តិភាព​រយៈពេល​៥​ថ្ងៃ​នោះ​ឡើយ ។ នៅ​លើ​ទីលាន​វិញ ជម្លោះ​ពុំ​មានការ​ថយ​ចុះ មាន​តែ​កើន​ថែម​នា​ថ្ងៃ​ទី​១៩ ធ្នូ នៅ​ភាគ​ខាងជើង​ប្រទេស ។ យុទ្ធ​ជន​យ៉ាងតិច​៦៨​នាក់​បាន​ត្រូវ​ស្លាប់​ក្នុង​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ រវាង​កង​ទាហាន​យេ​ម៉ែ​ន និង​ពួក​ឧទ្ទាម​ស៊ី​អីុត​នៅ​ជិត​ទីក្រុង HARADH និង​ជិត​ព្រំដែន​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ។ យោង​តាម​ប្រភព​យោធា​ថា ទាហាន​យ៉ាងតិច​២៨​នាក់​ស្លាប់ ហើយ​ពួក​ឧទ្ទាម​ស្លាប់​យ៉ាងតិច​៤០​នាក់ ។ ក្រុង HARADH ត្រូវ​បាន​កងទ័ព​រដ្ឋាភិបាល​ទទួល​ការ​បណ្តុះបណ្តាល​នៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត វាយ​យក​បាន​កាលពី​ថ្ងៃ​ទី​១៧ ធ្នូ បន្ទាប់​ពី​កងកម្លាំង​នេះ​ឆ្លងកាត់​ព្រំដែន ដើម្បី​ធ្វើការ​វាយលុក ។ កងទ័ព​ស្មោះត្រង់​ប៉ុនប៉ង​នា​ពេល​នេះ​រុល​ឆ្ពោះ​មក​កាន់​ទីក្រុង​កំពង់​ផែ​មី​ឌី ជាប់មាត់​សមុទ្រ​ក្រហម ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​១០​គីឡូម៉ែត្រ ពី​ក្រុង HARADH ក៏​ប៉ុន្តែ​ជួប​ប្រទះ​នឹង​ការ​តស៊ូ​ទប់ទល់​របស់​ពួក​ឧទ្ទាម​ដែល​បញ្ជូន​កម្លាំង​បន្ថែម​មក​កាន់​តំបន់​នោះ ។

លើ​រណសិរ្ស​មួយទៀត កងទ័ព​ស្មោះត្រង់​នឹង​ប្រធានាធិបតី​លោក​អាប​ដ៏ រ៉ា​បូ​ម៉ា​ន់​សួរ ហា​ឌី កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ស្ថិត​នៅ​ចម្ងាយ​តែ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​សា​ណា​ត្រួតត្រា​ដោយ​ពួក​ឧទ្ទាម​ចាប់តាំងពី​ជាង​១​ឆ្នាំ​មក​ហើយ ។

នៅ​ភាគ​ខាងជើង​យេ​ម៉ែ​ន ពួក​ឧទ្ទាម​បាន​បាញ់​មី​ស៊ី​ល​២​គ្រាប់​សំដៅ​អា​រ៉ា​ប៊ី សា​អ៊ូ​ឌី​ត ហើយ​មួយ​គ្រាប់​ធ្លាក់​ក្នុង​ដែនដី​ប្រទេស​នេះ ៕