ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ជនជាតិ​អ៊ុយ​ក្រែន​ម្នាក់​កំពុង​ជិះ​រ៉ឺ​ម៉ក​​ម៉ូតូត្រូវ​​ចោរ​រ​ឆក់​កាបូប​លុយ​បាត់​អស់​១.០០០ដុល្លារ​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ នារី​ជនជាតិ​អ៊ុយ​ក្រែ​នម្នាក់​ចេញពី​ឡានក្រុង​ជិះ​ម៉ូតូ​កង់​បី​បម្រុង​នឹង​មក​ជួល​ផ្ទះសំណាក់​ដើម្បី​ស្នាក់​នៅ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​

រាជ​ធានីភ្នំពេញ ៖ នារី​ជនជាតិ​អ៊ុយ​ក្រែ​នម្នាក់​ចេញពី​ឡានក្រុង​ជិះ​ម៉ូតូ​កង់​បី​បម្រុង​នឹង​មក​ជួល​ផ្ទះសំណាក់​ដើម្បី​ស្នាក់​នៅ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង​មក​ឆក់​យក​កាបូប​ពី​ជន​រង​គ្រោះ​ដែល​ទុក​នៅ​ខាងក្រោម​កៅអី ។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០នាទី​យប់ ​ថ្ងៃ​ទី​១៥ ​ធ្នូ ​២០១៥ នៅចំណុច​មុខ​ផ្ទះសំណាក់​យីហោ​ពេជ្រ តាម​បណ្តោយ​ផ្លូវ​លេខ​១៤៤ កែង​ផ្លូវ​លេខ​១៩ ក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​២ ខណ្ឌដូនពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ ​រូប​នាង​បាន​ចុះ​ពី​រថ​យន្តក្រុង​ជិះ​រ៉ឺម៉ក​ម៉ូតូមក​ស្នាក់​នៅផ្ទះ​សំណាក់​ក្នុង​គោលបំណង​មក​ធ្វើ​វី​ហ្សា​កាត ខណៈ​ពេល​ដែល​ម្ចាស់រ៉ឺម៉ក​ម៉ូតូ​ឌុ​ប​រូប​នាង​មក​ដល់​មុខ​ផ្ទះសំណាក់​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​ចំនួន​ពីរ​នាក់​ជិះ​ម៉ូតូ​ពីរ​គ្រឿង ម៉ាក​ហុងដា សេ​125 មួយ​គ្រឿង និង​មួយទៀត​ម៉ាក​Suzuki Let’s ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​ជិះ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​មក​ឆក់​យក​កាបូប​ដែល​នៅ​ខាងក្រោម​ជើង​ ក្នុង​នោះ​មាន​លុយ​ដុល្លារ​ចំនួន​១.០០០ដុល្លារ ទូរ​សព្ទ​ដៃ​HTC មួយ​គ្រឿង ​និង​សំភារ​ប្រើប្រាស់​មួយ​ចំនួន​ទៀត​ជន​រង​គ្រោះ​មានឈ្មោះ វី​រុន​នី​កា អាយុ​២៤ឆ្នាំ រស់នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ត្រូវ​បាន​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​​ដឹក​យក​មក​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​២ រង់ចាំ​ពេល​ព្រឹក​ធ្វើ​ដំណើរ​ទៅ​ស្ថានទូត​ដើ​ម្បី​ជួយ​សង្គ្រោះ និង​បញ្ជូន​ទៅ​ប្រទេស​នាង​វិញ ៕​​