ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមបាល់ទាត់​យុវជនក្រសួងសុខាភិបាល​ឡើងវគ្គផ្តាច់ព្រ័ត្រ​ពានរង្វាន់ស.ស.យ.ក​ ក្រោយលុត​ក្រសួងអប់រំ៤-០

8 ឆ្នាំ មុន

ទីបំផុតទៅក្រុមបាល់ទាត់​យុវជនក្រសួងសុខាភិបាល​បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ​នៃពានរង្វាន់​សហភាព​សហព័ន្ឋយុវជនកម្ពុជា​ (ស.ស.យ.ក)​ ​ក្រោយពីបាន​ប្រកួតឈ្នះក្រុមយុវជន​ក្រសួងអប់រំយុវជន​និងកីឡា៤ទល់នឹង០ ​កាលពីយប់ថ្ងៃទី១៤ ធ្នូ​ ២០១៥​

រាជធានីភ្នំពេញ ៖​ ទីបំផុតទៅក្រុមបាល់ទាត់​យុវជនក្រសួងសុខាភិបាល​បានឡើងទៅវគ្គផ្តាច់ព្រ័ត្រ​នៃពានរង្វាន់​សហភាព​សហព័ន្ឋយុវជនកម្ពុជា​ (ស.ស.យ.ក)​ ​ក្រោយ ពី បាន​ប្រកួតឈ្នះក្រុមយុវជន​ក្រសួងអប់រំយុវជន​និងកីឡា៤ទល់នឹង០ ​កាលពីយប់ថ្ងៃទី១៤ ធ្នូ​ ២០១៥​ នៅទីលាន​ព្រីមីញូម​ស្ពត ( Premium Sport Clup ) ​ក្បែរអង់តែន ទួលគោក​ ​ក្នុងខណ្ឌទួលគោក ។​ 

បើតាមកម្មវិធីប្រកួត ​ក្រុមបាល់ទាត់យុវជន​ក្រសួងសុខាភិបាល​នឹងត្រូវជួបក្រុមក្រសួងការងារ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅវគ្គផ្តាច់ព្រ័ត្រ ​នាថ្ងៃអាទិត្យទី២០​ ធ្នូ ចុងសប្តាហ៍​នេះ ។

ចំាមើលតើ​ក្រុមបាល់ទាត់យុវជន​ក្រសួងសុខាភិបាល​អាចការពារតំណែង​របស់ខ្លួន​បានដែរឬទេ ​​ខណៈកាលពីឆ្នាំ២០១៤​​ជាម្ចាស់ពានរង្វាន់​សហភាពសហព័ន្ឋ​​យុវជនកម្ពុជា​នោះ ? ៕