ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​៣​គ្រាប់​ប្លន់​អ្នកលក់​មាស​​ប្តូរ​​ប្រាក់​នៅ​បាត់ដំបង យក​អស់​គ្រឿងអលង្ការ​ចម្រុះ​៤​កេស​ដែក និង​លុយ​២​កាបូបស្ពាយ

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​១​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ពាក់​ម៉ាស់​មុខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ បាន​បា.ញ់​ប្លន់​អាជីវករ​លក់​មាស ដូរ​ប្រាក់​នៅ​ផ្សារណាត់ ក្រុង​បាត់ដំបង​…

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​ប្រដាប់​អាវុធ​១​ក្រុម​មាន​គ្នា​៦​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង​សុទ្ធតែ​ពាក់​ម៉ាស់​មុខ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ បាន​បាញ់​ប្លន់​អាជីវករ​លក់​មាស ដូរ​ប្រាក់​នៅ​ផ្សារណាត់ ក្រុង​បាត់ដំបង យក​គ្រឿងអលង្ការ​ចម្រុះ​អស់​៤​កេស​ដែក និង​លុយ​២​កាបូបស្ពាយ ខណៈ​ឈប់​ឡាន​បម្រុង​​ចូល​ផ្ទះ​នៅ​ចំណុច​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១២ ធ្នូ ២០១៥ ។

ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ឃាង ភេទ​ប្រុស ជា​ប្តី ចំណែក​ស្ត្រី​ជា​ប្រពន្ធ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ពេល​ជន​រង​គ្រោះ​បាន​បើកឡាន​ត្រឡប់​មកពីផ្សារ​ណាត់ ដែល​ជា​កន្លែង​លក់​មាស ដូរ​ប្រាក់ ជិត​ដល់​ផ្ទះ​ក៏​បន្ថយល្បឿន​និង​ឈប់​រថយន្ត​បម្រុង​ចូល​ផ្ទះ​ ក៏​ត្រូវ​ក្រុម​ជនសង្ស័យ​មាន​គ្នា​៦​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​កាំភ្លើងខ្លី​១​ដើម​បាន​ភ្ជង់​បុរស​ជា​ប្តី​ហើយ​វាយ​១​ស្នាប់​កាំភ្លើង ព្រមទាំង​បាញ់​ភ្ជុ​ច​ដី​ចំនួន​៣​គ្រាប់​ដើម្បី​គំរាម ហើយ​ក៏​បាន​បើកទ្វារ​រថយន្ត​យក​កេស​ដែក​៤​កេស​ដែល​ដាក់​គ្រឿងអលង្ការ​ចម្រុះ ព្រមទាំង​ទាញ​យក​កាបូបស្ពាយ​ពី​ប្តី​ប្រពន្ធ​ទាំង​២(​ស្ពាយ​ម្នាក់​១)​យក ​ហើយ​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ។

រហូត​មក​ដល់​ពេល​នេះ​ម៉ោង​៧​យប់​ថ្ងៃ​ដដែល ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ប៉ូលិស​ក្រុង និង​ប៉ូលិស​ខេត្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​៣​នាក់​ហើយ (ស្រី​ម្នាក់ ប្រុស​២​នាក់)​ ហើយ​កំពុងធ្វើការ​ឡោម​ព័ទ្ធ​​សណ្ឋាគារ​មួយ​កន្លែង​នៅ​ភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដោយ​សង្ស័យ​ថា បក្ខពួក​ក្រុម​ចោរប្លន់​កំពុង​លាក់ខ្លួន​នៅ​ក្នុង​នោះ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព