ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​វិបុល​​សេនា​​ភក្តី​ សាយ ឈុំ ចុះ​ពិ​និ​ត្យជំងឺ​​ឥត​គិតថ្លៃ​ជូន​ពលរដ្ឋ​​៥០០​​នាក់ ​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​១២ ​ធ្នូ ឆ្នាំ​២០១៥​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌមានជ័យ​ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ លោក​សេង សាញ់​ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ បាន​សហការ​គ្នាចុះ​ត្រួត​ពិ​និ​ត្យជំងឺ​​ដោយ​ឥត​បង់ថ្លៃ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន៥០០​នាក់

រាជធានី​ភ្នំពេញ ៖ កាលពី​​ព្រឹក​ថ្ងៃ​ទី​១២ ​ធ្នូ ឆ្នាំ​២០១៥​នេះ ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ​ ប្រធាន​ព្រឹទ្ធ​សភា ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខណ្ឌមានជ័យ​ ដឹកនាំ​ដោយ​លោក​ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ លោក​សេង សាញ់​ ចៅសង្កាត់​ស្ទឹង​មាន​ជ័យ បាន​សហការ​គ្នាចុះ​ត្រួត​ពិ​និ​ត្យជំងឺ​​ដោយ​ឥត​បង់ថ្លៃ​ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន៥០០​នាក់ មក​ពី​​តាម​សង្កាត់​ទាំង​៤ ក្នុង​មូលដ្ឋាន​ខណ្ឌមានជ័យ ​ក្នុង​នោះ ប្រជាពលរដ្ឋ​៣០០​នាក់ មក​ពី​សង្កាត់​ស្ទឹង​មាន​ជ័យ​១០០​នាក់ ​មក​ពី​សង្កាត់​បឹង​ទំពុន និង​១០០​នាក់​ផ្សេង​ទៀត​ មក​ពី​សង្កាត់​ចាក់​អង្រែ​លើ និង​ក្រោម ។

ឆ្លៀត​​ក្នុង​ឱកាស​ខាង​លើ លោក​ឌី រ័​ត្ន​ខេ​ម​រុណ បាន​មាន​ឱ្យ​ដឹង​ថា សាលា​ខណ្ឌមានជ័យ​ ពិតជា​មា​នកិ​ត្តិ​យស​បំផុត ​ដែល​បាន​សហ​ការ​រៀបចំ​ពិធី​ពិនិត្យ និង​ព្យាបាល​ជំងឺ​ដោយ​ឥត​គិតថ្លៃ​ ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​វិបុល​សេនា​​ភក្តី​សាយ ឈុំ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​៥០០ ក្នុង​ខណ្ឌមានជ័យ ។ លោក​អភិបាលរង​ខណ្ឌ​បន្ត​ថា ការ​ចុះ​ពិ​និ​ត្រ​សុខភាព​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ គឺជា​ការ​ចុះ​លើក​ទី​៥​ហើយ សម្រាប់​កំឡុង​ឆ្នាំ​២០១៥​នេះ របស់​អាជ្ញាធរ​ខណ្ឌមានជ័យ រួម​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត មក​ពី​តាម​បណ្តា​អង្គភាព និង​ស្ថា​ប័​ន្ត​ពាក់ព័ន្ធ នានា ។

ហើយ​វត្តមាន​របស់​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ នៅ​ពេល​នេះ​ដែរ គឺជា​សក្ខីភាពសបញ្ជាក់​​ឱ្យ​ឃើញ​ពី​មនោសញ្ចេតនា​យកចិត្តទុកដាក់​ខ្ពស់​ ចំពោះ​វិស័យ​សុខាភិបាល ដែល​ជា​វិស័យ​អាទិភាព​ក្នុង​គោលនយោបាយ និង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​កម្ពុជា ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លៀសវៃ​ប្រកប​ទៅ​ដោយ​គតិ​បណ្ឌិត ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ដួង សុ​ជាតិ ទីប្រឹក្សា​ផ្ទាល់ និង​ជា​អនុប្រធាន​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​ សាយ ឈុំ បាន​មាន​មា​តិ​សំណេះ​សំណាល និង បាន​ផ្ញើរ​ក្តី​នឹករលឹក​យ៉ាង​ខ្លាំ​ពី​សម្តេច​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​កំពុង​មាន​វត្ត​មាននៅ​ពេល​នេះ ។ លោក​អោយ​ដឹង​ទៀត​ថា ការ​ព្យាបាល​ជូន​បងប្អូន​នៅ​ពេល​នេះ គឺ​មិន​ប្រកាន់​ទៅ​លើ​ជម្ងឺ​អ្វី​ទាំងអស់ ក្រុម​គ្រូពេទ្យ​នឹង​ព្យាបាល​អោយ​អស់ពី​សមត្ថភាព ប៉ុន្តែ​ក្នុង​ករណី​ថ្វីបើ​ជំងឺ ឬអាកា​រៈ​របស់​បងប្អូន​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំង ក្រុម​គ្រូពេទ្យ​ជំនាញ និង​ប​ញ្ចូ​ន​គាត់​ទៅ​សម្រាក​ព្យាបាល​បន្ត​ទៀត​នៅ​មន្ទីរពេទ្យ​ធំ​ៗ ក្នុង​រាជធានីដូច​ជា​មន្ទីរ​ពេទ្យ​​​មិត្តភាព​ខ្មែរ​សូ​វៀត ឬ កាល់​ម៉ែត្រ​ជាដើម ដោយ​មិន​មានការ​គិតថ្លៃ​ដូច​គ្នា ។

ជា​ចុង​ក្រោយ បងប្អូន​ប្រជាពលរដ្ឋ បាន​សម្តែង​នូវ​ទឹកចិត្ត​ត្រេកអរ​យ៉ាង​ក្រៃ​លែង និង​បាន​ថ្លែង​អំណ​អរគុណ​បំផុត ចំពោះ​អាជ្ញាធរ​ខណ្ឌមានជ័យ ក៏​ដូច​ជា​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​វិបុល​សេនា​ភក្តី​សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា ដែល​តែងតែ​យកចិត្តទុក​ដាក់ ខ្នះខ្នែង គិតគូរ ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ដោយ​បាន​ចុះ​មក​ពិ​និ​ត្យជំងឺ​ដោយ​គ្មាន​ការ​បង់ថ្លៃដល់​មូលដ្ឋាន ជាក់ស្តែង​ដូច​ក្នុង​ពេល​នេះ​តែ​ម្តង ៕