ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ទីផ្សារ​នៃ​ការ​លក់​រថយន្ត GM កើន​​ឡើង​នៅ​ប្រទេស​ចិន

  • Text Size

ដោយ ៖ សា​ម៉​ន

ថ្ងៃសុក្រ ទី៦ ខែសីហា ឆ្នាំ២០១០ ម៉ោង ១៤:៥៥

ទីផ្សារលក់រថយន្ត GM

គេហទំព័របរទេស

ទីផ្សារលក់រថយន្ត GM

“​ជេ​ណេ​រ៉​លម៉ូ​ធ័​រ​” GM បានឱ្យ​ដឹង​កាលពីថ្ងៃ​ទី​៣ សីហា ថា អត្រា​លក់​រថយន្ដ​ក្នុង​ខែ កក្កដា នៅ​ប្រទេស​ចិន បាន​កើនឡើង​ដល់​ទៅ ២២,២5 ខណៈ​ពេល​អត្រា​លក់​រថយន្ដ​ប្រចាំខែ​របស់​ក្រុមហ៊ុន​គូប្រជែង “​ហ្វ័​ត​” (FORD) ថយ​ចុះ​៦,៣5 ។ក្រុមហ៊ុន​ផលិត​រថយន្ដ GM បាន​បញ្ជាក់​ថា កាលពី​ខែកក្កដា កន្លង​មក GM និង​ក្រុមហ៊ុន រួម​វិនិយោគ​ក្នុង​ប្រទេស​ចិន លក់​រថយន្ដ​បាន ចំនួន​១៧៦.៦៤៥​គ្រឿង និង​ចាប់តាំងពី​អំឡុង ខែមករា ដល់​ខែកក្កដា គឺ​មានការ​លក់​រថយន្ដ ជា​សរុប​បាន​ចំនួន​១,៣៩​លាន​គ្រឿង កើនឡើងដល់​ទៅ​៤៤,៥5 នៅ​ក្នុងអំឡុងពេល​ដូច​គ្នានៃ ឆ្នាំ​២០០៩ ។ សំរាប់​ក្រុមហ៊ុន​ផលិត​រថយន្ដ Ford របស់​អា​មេ​រិ​កឱ្យ​ដឹង​ថា កាលពី ខែកក្កដា កន្លង​មក អាច​លក់​រថយន្ដ​បាន ១៨.២៥៥​គ្រឿង ថយ​ចុះ​ពី​ការ​លក់​នៅ​ក្នុង​ខែ ដូច​គ្នា កាលពី​ឆ្នាំ​កន្លង​មក មាន​ចំនួន​១៩.៤៨៦ គ្រឿង ។ ក្រុមហ៊ុន​ផលិត​រថយន្ដ Ford បាន បង្ហើប​ឱ្យ​ដឹង​ថា ការ​លក់​រថយន្ដ​ក្នុងអំឡុងពេល ៧​ខែ​ដំបូង ក្នុងឆ្នាំនេះ មាន​ចំនួន​សរុប ១៧០.០៥៣​គ្រឿង កើនឡើង​៣៨5 លើស​ពីឆ្នាំ​មុន ដោយ​បណ្ដាល​មក​ពី​តំរូវការ​រថយន្ដ Ford កើនឡើង ។

ការ​លក់​រថយន្ដ​នៅ​ក្នុង​ប្រទេស​ចិន បានបង្ហាញ​ឱ្យ​អ្នក​ផលិត​រថយន្ដ​បរទេស​យល់​ច្បាស់ពី​សក្ដានុពល​ទីផ្សារ​រថយន្ដ​របស់​ចិន ព្រោះអត្រា​លក់​រថយន្ដ​នៅ​ក្នុង​ប្រទេស​ដែល​មានការអភិវឌ្ឍ​ស្រាប់​បាន​ថយ​ចុះ បណ្ដាល​មក​ពី​វិបត្ដិហិរញវត្ថុ​ពិភពលោក ។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្រោយ​ពី​ចិន​បាន​ប្រជែង​សហរដ្ឋ​អា​មេរិ​ក ជាទី​ផ្សារ​រថយន្ដ​ដ៏​ធំ​បំផុត​នៅ​ក្នុង​សាកលលោក កាលពី​ឆ្នាំ​កន្លង​មក គឺ​អត្រា​លក់​រថយន្ដ របស់​ចិន ក្នុងអំឡុងពេល​ប៉ុន្មាន​ខែ​កន្លង​មក ចាប់ផ្ដើម​មានការ​ធ្លាក់​ចុះបណ្ដាល​មក​ពី​តំរូវការ​ថយ​ចុះ ។ តាម​របាយការណ៍​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣ កក្កដា ថា ការ​លក់​រថយន្ដ​នៅ​ទូ​ទាំង​ប្រទេស​ចិន ក្នុង​ខែកក្កដា មាន​ចំនួន​សរុប​១,០៦​លាន​គ្រឿង កើនឡើង​១៧,២5 ពី​ឆ្នាំ​មុន ប៉ុន្ដែ​ថយ​ចុះ ៦,៧5 ធៀប​នឹង​ខែ​កន្លង​មក ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd