ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​ឈាន​ទៅ​សម្រេច​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា

8 ឆ្នាំ មុន

«ជោគជ័យ​នៅ​ក្នុង​ប្រទេស ឬ​នៅ​បរទេស គឺ​វា​ដូច​តែ​គ្នា​ទេ យើង​មិន​ត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ ត្រូវ​សិក្សា​ទៅ​លើ​ទីផ្សារ​ឲ្យ​បាន​ច្បាស់លាស់​សិន ។ »

ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន បាន​និង​កំពុង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស និង​វិនិយោគិន​ខ្មែរ​នៅ​បរទេស​ទៅ​លើ​គ្រប់​

«ជោគជ័យ​នៅ​ក្នុង​ប្រទេស ឬ​នៅ​បរទេស គឺ​វា​ដូច​តែ​គ្នា​ទេ យើង​មិន​ត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ ត្រូវ​សិក្សា​ទៅ​លើ​ទីផ្សារ​ឲ្យ​បាន​ច្បាស់លាស់​សិន ។ »

ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន បាន​និង​កំពុង​មាន​ចំណាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​វិនិយោគិន​បរទេស និង​វិនិយោគិន​ខ្មែរ​នៅ​បរទេស​ទៅ​លើ​គ្រប់​វិស័យ​។ ការ​ចូល​មក​វិនិយោគទុន​នេះ បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ដំណើរការ​ប្រកបដោយ​បរិយាកាស​ល្អ​ប្រសើរ និង​មាន​កិត្តិ​ស័ព្ទ​នៅ​លើ​ពិភពលោក ។

Confluences គឺជា​ភ្នាក់ងារ​មួយ​ដែល​បាន​បង្កើត​ឡើង​អស់​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​។ ដៃគូ​របស់​ក្រុមហ៊ុន​មួយ​នេះ សុទ្ធតែ​ជា​ខ្មែរ​សញ្ជាតិ​បារាំង ដែល​រស់នៅ​ទី​ក្រុងប៉ារីស ទីក្រុង​ហ្សឺ​ណែវ និង​ហុងកុង។ ទស្សនវិស័យ​របស់​ក្រុមហ៊ុន Confluences គឺ​ចង់ឱ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​ធ្វើ​ជំនួញ​មួយ​នៅ​លើ​ផែនទី​ពិភពលោក ហើយ​ទិស​ដៅ​របស់​គម្រោង​នេះ​ធ្វើ​យ៉ាងណា ដើម្បី​ផ្សព្វផ្សាយ​អំពី​ប្រទេស​កម្ពុជា ដែល​ជា​ច្រក​មួយ​សម្រាប់​ក្រុមហ៊ុន​បរទេស​ចូល​មក​វិនិយោគទុន​នៅ​ក្នុង​ទីផ្សារ​អាស៊ាន ។ Confluences បាន​ធ្វើ​ជា​អ្នក​ភ្ជាប់​ទំនាក់ទំនង​រវាង​ក្រុមហ៊ុន ឬ​វិនិយោគិន​ទៅ​ក្នុង​ទីផ្សារ​កម្ពុជា ។

ក្នុង​ស​ប្តា​ហ៍​នេះ​ដែរ អ្នក​យក​សារព័ត៌មាន​ផ្នែក​សេដ្ឋកិច្ច​របស់​កោះសន្តិភាព បាន​សម្ភាសន៍​ពិសេស​មួយ​តាម​រយៈ​សារ​អេ​ឡិច​ត្រូ​និក ជាមួយ​លោក សូរ​ស្មី កែ​ប៊ិ​ន ប្រធាន​ក្រុមហ៊ុន Confluences ទាក់ទិន​នឹង​ក្រុមហ៊ុន Confluences ចំពោះ​ការ​សម្របសម្រួល ការ​ធ្វើ​អាជីវកម្ម និង​ការ​ធ្វើ​ជំនួញ​នៅ​កម្ពុជា ។
 
១-​តើ Confluences បាន​ធ្វើ​ការងារ​ទៅ​លើ​ផ្នែក​អ្វីខ្លះ ?
បច្ចុប្បន្ន ភ្នាក់ងារ​ប្រឹក្សា Confluences​របស់​យើង​បាន​ផ្តោត​សំខាន់​បំផុត​ទៅ​លើ​ក្រុមហ៊ុន​នៅ​ក្រៅប្រទេស​ដែល​ចាប់អារម្មណ៍​ទីផ្សារ​នៅ​កម្ពុជា​។ យើង​ក៏​រៀបចំ​ឲ្យ​មាន​បេសកកម្ម​ជំនួញ​សម្រាប់​ពួក​គេ​រយៈពេល​ពី​៣​ថ្ងៃ​ទៅ​១
ស​ប្តា​ហ៍​ផង​ដែរ ។ ក្រៅពី​នេះ យើង​មាន​រៀបចំ​ការ​ប្រជុំ​សម្រាប់​ពួក​គេ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម អ្នក​ចែកចាយ និង​អ្នក​ផ្គត់ផ្គង់​ដែល​មាន​សក្តានុពល និង​តាម​តម្រូវការ​របស់​ពួក​គេ​។ ការ​ផ្តួចផ្តើម​នេះ​ធ្វើ​ឡើង​ដើម្បី​ទទួល​បាន​គំនិត និង​ទស្សនៈ​ច្បាស់លាស់​នៃ​ទីផ្សារ​នៅ​កម្ពុជា ក្នុង​រយៈពេល​២ ឬ​៣​ថ្ងៃ រួច​គេ​អាច​សម្រេចចិត្ត​ក្នុង​ការ​វិនិយោគទុន​នៅ​ប្រទេស​កម្ពុជា បន្ទាប់​មក​យើង​នឹង​ចាប់ផ្តើម​ផ្សំ និង​ធ្វើការ​បណ្តុះបណ្តាល​ពួក​គេ​ឲ្យ​មានការ​រីក​លូតលាស់​នៅ​ក្នុង​ស្ថាប័ន​របស់​យើង ។
សម្រាប់​ផ្នែក​បណ្តុះបណ្តាល យើង​បាន​ផ្តល់​ជូន​ក្រុមហ៊ុន​បរទេស​ទាំងនោះ​នូវ​ការ​បម្រើ​នូវ​សេវាកម្ម​សម្រាប់​ជំហាន​ដំបូង​របស់​ពួក​គេ​ក្នុង​ទីផ្សារ​កម្ពុជា ។ យើង​ផ្តល់​ជូន​ជា​ស្រេច​នូវ​ដំណោះស្រាយ​នៅ​ក្នុង​ការិយាល័យ​ជាមួយនឹង​ការ​រៀបចំ​បែប​ទំនើប​ដូច​ជា បន្ទប់​ប្រជុំ អុ​ី​ន​ធើ​រ​ណេ​ត​មាន​ល្បឿន​លឿន និង​អ្នកជំនួញ​ការ​ដែល​ចេះ​៣​ភាសា ។ ពួក​គេ​អាច​ចាប់ផ្តើម​បើក​ដំណើរការ​មុខ​ជំនួញ​របស់​ខ្លួន​បាន​យ៉ាង​លឿន ដោយ​គ្រាន់តែ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​របស់​យើង ។

យើង​ក៏​ផ្តល់​ជូន​ដល់​ពួក​គេ​ផង​ដែរ​នូវ​សេវាកម​ប្រឹក្សា​គ្រប់​ប្រភេទ​ដូច​ជា ផ្នែក​ច្បាប់ គណនេយ្យ និង​ទីផ្សារ ជាដើម ។ ដំណើរការ​មុខ​ជំនួញ​ដែល​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​នេះ យើង​រៀបចំ​ឲ្យ​មាន​គម្រោង​ដើម្បី​បណ្តុះបណ្តាល​ការ​ចាប់ផ្តើម​ធ្វើ​អាជីវកម្ម​របស់​ពួក​គេ ដោយ​យើង​ជ្រើសរើស​បេក្ខជន​ទៅ​តាម​គម្រោង​ជំនួញ​របស់​ពួក​គេ និង​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ធនធាន​របស់​យើង​ដើម្បី​ផ្លាស់​ប្តូរ​ឲ្យ​មាន​ភាព​ស្មើគ្នា ។

២-​អតិថិ​ន​ជន​ធំ​ទី​៣ របស់ Confluences គឺ​អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​បារាំង តើ​ក្រុមហ៊ុន​របស់​លោក​បាន​ធ្វើ​អ្វីខ្លះ​សម្រាប់​អ្នក​វិនិយោគទុន​ទាំងនោះ​ដែល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ដើម្បី​ធ្វើ​មុខ​ជំនួញ ?
ជា​ការ​ពិត​ណាស់ អ្នក​វិនិយោគទុន​ជនជាតិ​ខ្មែរ​ដែល​មាន​សញ្ជាតិ​បារាំង ជា​អតិថិ​ន​ជន​ធំ​ទី​៣​របស់​យើង ។ យើង​មាន​គម្រោង​តម្រង់​ទិស​ដៅ​ទៅ​កាន់​សហគមន៍​របស់​ពួក​គេ​បន្ថែម​ទៀត​។ អតិថិជន​របស់​យើង​ជា​ញឹកញាប់ តែងតែ​សួរ​អំពី​ការ​ស្វែងរក​ធន​ធន​មនុស្ស និង​និន្នាការ​ច្បាស់លាស់​របស់​ពួក​គេ​ក្នុង​ការ​ជួល​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​សម្រាប់​តួនាទី​គ្រប់គ្រង ។

ដូចដែល​បានដឹង​ស្រាប់​ហើយ​ថា ខ្ញុំ​កំពុង​ដឹកនាំ​សមាគម​អាន​វ៉ា​យ៉ា (Anvaya) ដែល​ត្រូវ​បាន​បណ្តុះបណ្តាល​ដោយ Confluences​។ ស្ថាប័ន​ទាំង​ពីរ​នោះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតដិត​នឹង​គ្នា ដោយ​គោលដៅ​របស់​យើង គឺ​នាំ​យក​ធនធាន​ខ្មែរ​ពី​ក្រៅប្រទេស​មក​កាន់​ប្រទេស​កម្ពុជា​វិញ ដោយ​សំដៅ​ទៅ​លើ​ដើមទុន និង​ធនធានមនុស្ស​។ ទាំង​អាន​វ៉ា​យ៉ា ដែល​ជា​សមាគម​មួយ​ជួយ​ដល់​សមាហរណកម្ម​សង្គម និង​ទាំង Confluences ខាង​ផ្នែក​ជំនួញ​សុទ្ធតែ​មាន​តួនាទី​ក្នុង​ដំណើរការ​នេះ ។

៣-​តើ​មាន​ក្រុមហ៊ុន ឬ​ជំនួញ​ប៉ុន្មាន​ហើយ​ដែល Confluences បាន​សម្របសម្រួល​លើ​ប្រតិបត្តិការ​ក្នុង​ប្រទេស​កម្ពុជា ? ដោយ​របៀប​ណា ?
យើង​បាន​ធ្វើ​ការងារ​នេះ​ច្រើន​ជាង​៣០​ក្រុមហ៊ុន​រួច​មក​ហើយ ។ ពាក់កណ្តាល​នៃ​ចំនួន​នេះ​បាន​ប្រ​តិ​ប​តិ្ត​ការ​រួចរាល់​ហើយ រីឯ​ពាក់កណ្តាល​ទៀត​កំពុង​តែ​ពិនិត្យ​មុន​ពេល​ដំណើរការ​តាម​រយៈ​ពួក​យើង ។ យើង​កំពុង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់ទំនង​បណ្តាញ​ស្ថាប័ន​ធំ​ៗ និង​ភាព​ជា​ដៃគូ​នៅ​តំបន់​អឺរ៉ុប​ជាមួយ​ការ​ផ្តល់​សិ​ទិ្ធ​ជាតិ ក្នុង​តំបន់ រដ្ឋ និង​ឯកជន ។ ពួក​យើង​មាន​សិទ្ធិ​ជា​ដៃគូ​នៅ​ប្រទេស​កម្ពុជា ហើយ​ពួក​គេ​ពិតជា​សំដៅ​មក​កាន់​យើង នៅ​ពេល​ដែល​គេ​ស្គាល់​ក្រុមហ៊ុន​ដែល​ចាប់​អា​ម្មរណ៍​លើ​ទីផ្សារ​កម្ពុជា ។ ខ្ញុំ​សូម​បន្ថែម​ថា យើង​មានការ​បង្ហាញ​តាម​រយៈ Online ដ៏​ខ្លាំង​មួយ ដូច្នេះ មនុស្ស​កាន់តែ​ច្រើន​ឡើង​នឹង​ស្គាល់​ពី​សេវាកម្ម​នេះ ។ នៅ​ពេល​ដែល​អតិថិជន​របស់​យើង​សប្បាយចិត្ត ពួក​គេ​នឹង​និយាយ​ប្រាប់​អ្នក​វិនិយោគទុន​ផ្សេង​ទៀត​ឱ្យ​ដឹង ហើយ​យើង​នឹង​ទទួល​បាន​កិច្ចសន្យា​ព្រមព្រៀង​កាន់តែ​ច្រើន ។

៤-​នៅ​ពេល​ដែល​វិនិយោគិន​ខ្មែរ​នៅ​ក្រៅប្រទេស​មក​ធ្វើ​ជំនួញ​នៅ​កម្ពុជា តើ​មាន​សារសំខាន់​យ៉ាងណា​ខ្លះ ?
គ្មាន​អ្វី​ថ្មី​ទេ​នៅ​ទី​នេះ ប្រទេស​កម្ពុជា​កំពុង​តែ​អភិវឌ្ឍន៍​យ៉ាង​លឿន ប៉ុន្តែ​បើ​សួរ​ទៅ​អ្នក​វិនិយោគ​បរទេស ពួក​គេ​នឹង​បញ្ចេញ​គំនិត​ដូច​គ្នា​។ យើង​ត្រូវការ​ធនធានមនុស្ស​បន្ថែម​ទៀត​ដែល​ប្រកបដោយ​គុណភាព ។ ប្រព័ន្ធ​អប់រំ​របស់​យើង​កំពុង​កែទម្រង់​នៅឡើយ ហើយ​យើង​នៅ​មិន​ទាន់​មាន​អ្នក​បញ្ចប់​មហាវិទ្យាល័យ​ថ្មី​ៗ ដែល​មានគុណ​ភាព​ពេញលេញ ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​បច្ចុប្បន្ន​បាន​នៅឡើយ​ទេ ។ ដូច្នេះ យើង​ត្រូវការ​ពលរដ្ឋ​ខ្មែរ​ដែល​នៅ​ក្រៅប្រទេស​បន្ថែម​ទៀត ដើម្បី​វិល​ត្រឡប់​មក​កាន់​កម្ពុជា និង​ធ្វើការ​នៅ​ទី​នេះ ។ ពួក​គេ​បាន​មក​នាំ​នូវ​ចំណេះដឹង និង​ចំណេះធ្វើ រួម​ទាំង​ផ្នត់គំនិត​កាន់តែ​ទូលំទូលាយ​ដើម្បី​ការ​ផ្លាស់​ប្តូរ ។

វា​ប្រៀប​ដូចនឹង​ការ​ធ្វើ​ជំនួញ​ដែរ មាន​អ្នក​វិនិយោគទុន​ខ្មែរ​នៅ​ក្រៅប្រទេស​ជា​ច្រើន​កំពុង​ដំណើរការ​អាជីវកម្ម​បាន​ល្អ​ប្រសើរ​នៅ​បរទេស ហើយ​បាន​អភិវឌ្ឍ​ទៅ​ជា​សហគ្រិនភាព ។ ទាំង​អស់នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ត្រូវការ​ពួក​គេ​មក​វិនិយោគទុន​នៅ​ទី​នេះ ព្រមទាំង​អាច​ផ្ទេរ​សមត្ថភាព​នេះ​ទៅ​កាន់​អ្នក​ជំនាន់​ក្រោយ​នូវ​អ្វី​ដែល​ពួក​គេ​បាន​រៀន​ពី​ក្រៅប្រទេស ។ លុះត្រាតែ​មានការ​សហការ​គ្នា​រវាង​ខ្មែរ​ក្នុងស្រុក និង​ខ្មែរ​ក្រៅប្រទេស ទើប​យើង​អាច​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​យើង​បាន ។

៥-​តាម​ទស្សនៈ​របស់​លោក តើ​គួរ​ធ្វើ​យ៉ាងណា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​នៅ​ក្នុង​ប្រទេស​កម្ពុជា ?
ជោគជ័យ​នៅ​ក្នុង​ប្រទេស ឬ​នៅ​បរទេស គឺ​វា​ដូច​តែ​គ្នា​ទេ យើង​មិន​ត្រូវ​ប្រញាប់ប្រញាល់​ពេក​ទេ ត្រូវ​សិក្សា​ទៅ​លើ​ទីផ្សារ​ឲ្យ​បាន​ច្បាស់លាស់​សិន ។ ជា​ពិសេស ប្រសិនបើ​អ្នកជា​ជនបរទេស​នោះ អ្នក​ត្រូវការ​ស្វែង​យល់​អំពី​វប្បធម៌​ក្នុង​តំបន់ និង​គុណ​តម្លៃ​របស់​វា ។ ខ្ញុំ​និយាយ​បែប​នេះ​មាន​ន័យ​ថា គឺ​អ្នក​ត្រូវ​យល់​ពី​ក្រុម​គោលដៅ​អតិថិជន​របស់​អ្នក ក្រុមការងារ​របស់​អ្នក និយោជិត​របស់​អ្នកផង​ដែរ ព្រោះ​អ្នក​មិន​អាច​សម្រេច​ជោគជ័យ​បាន​ដោយ​គ្មាន​ពួក​គេ​ទេ ។

វា​ជា​រឿង​ងាយស្រួល​ក្នុង​ការ​ចាប់ផ្តើម​ធ្វើ​ជំនួញ​នៅ​កម្ពុជា ប៉ុន្តែ​ពេល​ខ្លះ​វា​កាន់តែ​ងាយស្រួល​ជាង​អ្នក​ដែល​ប្រញាប់ប្រញាល់​ធ្វើ​ជំនួញ​ដោយ​មិន​បាន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ទៅ​ទៀត ។ មិនមែន​ងាយស្រួល​ក្នុង​ការ​ធ្វើ​សហគ្រិន​នោះ​ទេ ហើយ​ក៏​មិនមែន​គ្រប់​គ្នា​សុទ្ធតែ​អាច​ធ្វើ​បាន​ដែរ ។ អ្នក​ត្រូវការ​សម្រប​ខ្លួន​ជា​អចិន្ត្រៃយ៍​ទៅ​លើ​ការ​ផ្លាស់​ប្តូរ​ទីផ្សារ និង​ការ​គ្រប់គ្រង​ធនធាន​ផ្ទាល់ខ្លួន​របស់​អ្នក​ដូចដែល​បាន​ព្រមព្រៀង ។

វា​ពិតជា​មានការ​ប្រកួតប្រជែង ហើយ​កាន់តែ​មាន​ប្រកួតប្រជែង​ខ្លាំង​ជាង​នេះ​ទៅ​ទៀត​នៅ​កម្ពុជា ដោយសារ​សេដ្ឋកិច្ច​របស់​យើង​មានការ​លូតលាស់​លឿន ។ ដូច្នេះ ខ្ញុំ​សូម​ផ្តាំផ្ញើ​ថា “Veni, Vidi, Vici” ឬ “Come, See and Succeed” ឬ «​មក​, មើល និង​ជោគជ័យ​» ៕