បុរសអ៊ីតាលីម្នាក់ចំណាយប្រាក់យ៉ាងច្រើនទិញចម្លាក់មនុស្សស្រីដូចអតីតមិត្តស្រីរបស់ខ្លួន
ដោយ ៖ ប្រុសកោះ
ថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:០២

គេហទំព័របរទេស
រូបចម្លាក់ដែលបុរសអ៊ីតាលីទិញ
បុរសអ្នកជំនួញជនជាតិអ៊ីតាលីម្នាក់បានចំណាយប្រាក់ដល់ទៅ១៥.០០០ផោន ដើម្បីទិញតុក្កតាមួយប្រភេទមានលក្ខណៈដូចមនុស្សស្រី ។ បុរសរូបនេះមានអាយុ៥០ឆ្នាំ បានចំណាយប្រាក់ដ៏ច្រើនដើម្បីឱ្យគេផលិតតុក្កតាជាមនុស្សស្រីដូចអតីតស្រីស្នេហ៍របស់លោក ក្រោយពីលោកត្រូវនារីនោះបោះបង់ចោល ។ បុរសអភ័ព្វស្នេហ៍រូបនេះនិយាយថា រូបលោកសុខចិត្តចំណាយប្រាក់យ៉ាងច្រើន ដើម្បីឱ្យគេផលិតចម្លាក់មនុស្សស្រីដែលមានលក្ខណៈដូចអតីតមិត្តស្រីរបស់លោក ប៉ុន្តែធ្វើយ៉ាងណាឱ្យដើមទ្រូងធំជាងដើមទ្រូងអតីតមិត្តស្រីរបស់លោក ៕