ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះឃើញ​បុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​​នៅ​លើ​ដើម​ចម្រៀកក្រោយ​ផ្ទះ

8 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ​អ្នក​ភូមិប្រទះឃើញបុរស​ម្នាក់​ចង.ក​សម្លា.ប់​ខ្លួន​នៅ​លើ​ដើម​ចម្រៀក​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន ដោយ​មិន​ដឹង​ពី​មូលហេតុ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃទី​២ ធ្នូ ២០១៥

ខេត្តព្រៃវែង ៖ ​អ្នក​ភូមិប្រទះឃើញបុរស​ម្នាក់​ចង.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ចម្រៀក​ខាង​ក្រោយ​ផ្ទះ​របស់​ខ្លួន ដោយ​មិន​ដឹង​ពី​មូលហេតុ ​បង្ក​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨យប់​ថ្ងៃទី​២ ធ្នូ ២០១៥ ​ស្ថិតនៅ​ក្នុង​ភូមិ​លេខ​១​ ​សង្កាត់​កំពង់លាវ ក្រុង​ព្រៃ​វែង ។​

​បុរស​ដែល​ចង​.ក​ធ្វើ​​អត្តឃាត​ខាង​លើ​ឈ្មោះ ដន សាខន អាយុ​៣១ឆ្នាំ ​មាន​ទី​លំនៅ​ នៅ​ភូមិ​សង្កាត់​កើត​ហេតុខាង​លើ ។

ប្រភពព័ត៌​មានពី​មន្ត្រី​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ​មុន​ពេល​​​​បុរស​រូប​នេះ​​ចង.ក​សម្លាប់​ខ្លួន ​​​បុរស​រង​គ្រោះ​គ្មាន​ទំនាស់​ជា​​មួយ​ក្រុម​គ្រួសារ ឬ​អ្នក​ជិត​​ខាង​ណា​​ម្នាក់ឡើយ ​ហើយ​នៅ​ល្ងាច​មុន​ពេល​កើតហេតុ ​​​ជន​រង​គ្រោះ​​អង្គុយ​​ផឹក​ស៊ី​ជាមួយ​មិត្តភក្តិ​ និង​អ្នក​ជិត​ខាង​​​ធម្ម​តា ​ខណៈ​កំពុង​​ផឹក​ស៊ី​សុខៗ​​ស្រាប់​តែ​ជន​រង​គ្រោះ​​បានដើរ​ចេញ​ពី​កន្លែង​ផឹក​ស៊ី​ទៅ​ក្រោយ​ផ្ទះ​បាត់ ​ហើយ​អ្នក​ផឹក​ស៊ីជាមួយ​គ្នា​ស្មាន​តែ​ទៅ​រក​ម្ហូប​ក្លែម​​បន្ថែម​​ទៀត ក៏​មិន​បាន​ចាប់​រម្មណ៍​អ្វីទាំង​អស់ ប៉ុន្តែ​​ដល់​ទៅ​បាត់​យូរ​ពេក​មិន​ឃើញ​ត្រឡប់​មក​វិញ​ ទើប​នាំ​គ្នា​ទៅ​តាម​រក​​​ស្រាប់​តែ​ឃើញ​ចង​.​ក​​​នៅ​លើ​ដើមចម្រៀក​​​ក៏​នាំ​គ្នា​ឡើង​ទៅ​ស្រាយ​ទម្លាក់​មក​ដី​​​ ប៉ុន្តែ​គាត់​បាន​ស្លាប់​បាត់ទៅហើយ ស្រែក​ហៅ​បង​ប្អូន​​សាច់ញាតិ​​មក​មើល និង​រាយការណ៍​​ទៅ​​សមត្ថកិច្ច​​ឱ្យ​មក​ត្រួត​ពិនិត្យភ្លាមៗ​នៅ​នឹង​​កន្លែង​កើត​ហេតុ ។​

​ក្រោយ​ពី​សមត្ថកិច្ច​​ត្រួត​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័យ​សព​រួច​មក លោក​​អធិការ​នគរ​បាល​ក្រុង​ព្រៃវែង បាន​បញ្ជាក់​​ឱ្យ​ដឹង​ថា ​បុរស​ដែល​​ចង.ក​ធ្វើ​អត្តឃាត​​ខាង​លើ ​អាច​បណ្តាល​មក​ពី​​ផឹក​ស្រា​​ច្រើន​ពេក​​ធ្វើ​ឱ្យ​​​​ក្តៅ​រលាក​ខួរ​ក្បាល​​​ប៉ះពាល់​​ដល់​សរសៃ​ប្រសាទ ទើប​បណ្តាល​ឱ្យ​​​​ធ្វើ​សកម្ម​មួយ​​ដោយ​មិន​ដឹង​ខ្លួន​ ជាក់​ស្តែង​ដូច​ជា​ឪពុក​ជន​រង​គ្រោះ​​​កាល​ពី​ប៉ុន្មាន​ឆ្នាំ​​មុន ក៏​បាន​ចង​.ក​សម្លាប់​ខ្លួន​ដោយ​គ្មាន​មូល​ហេតុ​​​​​បែបនេះ​ដែរ ​ហើយ​ក៏​ប្រគល់​សព​ឱ្យ​ក្រុម​​គ្រួសារ​យក​ទៅ​រៀបចំ​ធ្វើ​បុណ្យ​ទៅ​តាម​​ប្រពៃណី ៕