ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​កើត​ជំងឺ​ស្ក​ន់​ធ្លាក់​ពីលើ​ម៉ូតូឌុប​ស្លា.ប់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​​ត្រូវ​សាច់ញាតិ​​អះអាង​​ថា កើត​ជំងឺ​ស្ក​ន់​​បាន​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូឌុប បណ្តាល​​ឱ្យ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​​ ក្នុង​​ភូ​​​មិ​​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ខេត្តបាត់ដំបង ៖ ស្ត្រី​ម្នាក់​​ត្រូវ​សាច់ញាតិ​​អះអាង​​ថា កើត​ជំងឺ​ស្ក​ន់​​បាន​ប្រកាច់​ធ្លាក់​ពីលើ​ម៉ូតូឌុប បណ្តាល​​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដែល​ហេតុការណ៍​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ទី​០២ វិច្ឆិកា ២០១៥ នេះ ស្ថិត​នៅ​ចំណុច​ផ្លូវ​ក្រាល​កៅស៊ូ​​ ក្នុង​​ភូ​​​មិ​​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​យឿ​ង ហ៊ីង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​តា​ក្រូច សង្កាត់​ក្តុល ក្រុង​បាត់ដំបង ។ សាក្សី​ឱ្យ​ដឹង​ថា ពេល​ភ្លាមៗនោះ គេ​ឃើញ​អ្នក​រត់​ម៉ូតូឌុប​បាន​ជួយ​ធ្វើ​ចលនា​ឱ្យ​ស្ត្រី​រង​គ្រោះ​ដែរ ពេលស្ត្រី​រូបនេះធ្លាក់ពីលើម៉ូតូ តែ​ទំនង​​មើលទៅ​ដូច​ជា​​គ្មាន​​សង្ឃឹម អ្នក​រត់​ម៉ូតូឌុប​រូបនោះក៏​បាន​​ដាក់​មេ​ប្រូច​បាត់​​ទៅ ។

សាកសព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ធ្វើ​កោសល្យវិច័យ រួច​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី ។