ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​វៀតណាម​​ដែល​ចូលមក​​វាយ​មន្ត្រីយោ​ធា​ខ្មែរ​​​​​ឱ្យ​​របួស​ធ្ងន់​​ត្រូវ​​​សាលា​ដំបូង​ខេត្ត​សម្រេច​ឃុំ​ខ្លួន​បណ្តោះអាសន្ន​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌មាន​​កោះសន្តិ​ភាព​បាន​ឱ្យ​ដឹង​​​ថា ​​​​បុរស​ជន​ជាតិ​វៀតណាម​​ស្រវឹង​ស្រា​​ដែល​ចូលមក​​វាយ​មន្ត្រីយោ​ធា​ខ្មែរ​ម្នាក់​​​​​​

ខេត្តស្វាយរៀង ៖ តាម​សេចក្តីរាយការណ៍​ពី​អ្នក​​ឆ្លើយ​ឆ្លង​ព័ត៌មាន​​កោះសន្តិ​ភាព​បាន​ឱ្យ​ដឹង​​​ថា ​​​​បុរស​ជន​ជាតិ​វៀតណាម​​ស្រវឹង​ស្រា​​ដែល​ចូលមក​​វាយ​មន្ត្រីយោ​ធា​ខ្មែរ​ម្នាក់​​​​​​(លោក​អនុសេនីយ៍ឯក ម៉ុំ ដា​រា នាយ​ប៉ុស្តិ៍​ច្រករបៀង​២០១) ឱ្យ​​របួស​ធ្ងន់​​ធ្ងរ​ ​​​ត្រូវ​បាន​សាលា​ដំបូង​ខេត្ត​​សម្រេច​ឃុំ​ខ្លួន​ជន​ដៃ​ដល់​​​ជា​បណ្តោះ​អាសន្ន​​​​​ ។​

ប្រភព​ព័ត៌​មាន​បាន​​បន្ត​ថា ​ខាង​ភាគី​​ជន​​ដៃ​ដល់​វៀត​ណាម​​​បាន​សុំ​​​​ធ្វើ​ការ​សម្រុះសម្រួល​​ដើម្បី​​ឱ្យ​ដោះ​លែង​ជន​ដៃ​ដល់​ត្រឡប់​ទៅ​​ប្រទេស​វៀត​ណាមវិញ ប៉ុន្តែ​​​ខាង​ជន​រង​គ្រោះ​ ក៏​ដូចជា​​​​កង​​រាជ​​អាវុធ​ខេត្ត​មិន​​ព្រម​សម្រប​សម្រួល ​​ក៏​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត ​ហើយព្រះរាជ​​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​សម្រេច​ឃុំ​​ខ្លួន​ជា​បណ្តោះ​អាសន្ន​ពី​បទ​បង្ក​របួស​ស្នាម​​ដោយ​ចេតនា​ កាលពី​ល្ងាច​ថ្ងៃ​ទី​១ ធ្នូ ២០១៥ ។

គួររំឭក​ដែរ​​ថា លោក​អនុសេនីយ៍ឯក ម៉ុំ ដា​រា នាយ​ប៉ុស្តិ៍​ច្រករបៀង​២០១ ត្រូវ​ជនជាតិ​វៀតណាម​ចូល​មក​វាយ​បណ្តាល​ឱ្យ​រង​របួស​ក្បាល​ធ្ងន់​ធ្ងរ ដែល​ជន​ដៃដល់​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​ក្មួយ​លោក​ប្រធាន​គណៈកម្មការ​ប្រជាជន​ស្រុក​បេន​កូវ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម កាលពី​វេលា​ម៉ោង​១​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នៅ​ខាង​មុខ​ច្រករបៀង​វរៈ​ការពារ​ព្រំដែន​លេខ​២០១ ស្ថិត​នៅ​ភូមិ​តា​បិ​ប សង្កាត់​បា​វិត ក្រុង​បា​វិត ។

​​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនជាតិ​វៀតណាម​រូប​នេះ​ ជិះ​ម៉ូតូ​ចេញពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​២០១​តា​បិ​ប ក្នុង​ស្ថានភាព​ស្រវឹង ​ហើយ​លោក​អនុសេនីយ៍ឯក ម៉ុំ ដា​រា​ ​ក៏​ឃាត់​ដើម្បី​សួរនាំ និង​​ត្រួត​ពិនិត្យ​បែបបទ​រដ្ឋបាល ស្រាប់តែ​ជនសង្ស័យ​វៀតណាម​រូប​នេះ ចុះ​ពីលើ​ម៉ូតូ​ដោះ​មួក​សុវត្ថិភាព​ស្ទុះ​មក​វាយ​ក្បាល​លោក ម៉ុំ ដា​រា តែ​ម្តង បណ្តាល​ឲ្យ​រង​របួសធ្ងន់​ធ្ងរ​ ត្រូវ​បាន​មន្ត្រី​យោធា​នាំ​គ្នា​មក​ជួយ​អន្តរាគមន៍​​ និង​បញ្ជូន​ជន​រង​គ្រោះ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​​ ៕