ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គយ​រាជធានី​ភ្នំពេញ​ចុះ​ពិនិត្យ​កន្លែង​ចែកចាយ​ទូរស័ព្ទ​ដៃ​ម៉ាក SINGTECH ឃើញ​ទូរស័ព្ទ​មិន​បង់ពន្ធ​មួយ​ចំនួន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក ភេ មុនី ប្រធាន​ការិយាល័យ​គយ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មានការ​

រាជធានី​ភ្នំពេញ ៖ កម្លាំង​គយ​ និង​រដ្ឋាករ​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ដោយ​លោក ភេ មុនី ប្រធាន​ការិយាល័យ​គយ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​មានការ​សម្របសម្រួល​ពី​លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួតពិនិត្យ​ស្នាក់​ការ​កណ្តាល​ចែកចាយ​ទូរស័ព្ទ​ដៃ​ម៉ាក SINGTECH ដ៏​ធំ​មួយ​កន្លែង ដែល​មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៧៥-៧៧ តាម​បណ្តោយ​ផ្លូវ​លេខ​៤៣០ ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក រហូត​ល្ងាច ថ្ងៃ​ទី​០១ ធ្នូ ២០១៥ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​គយ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​ឆ្លងកាត់​ទៅ​តាម​ការ​ស្រាវជ្រាវ​របស់​កម្លាំង​ជំនាញ នៃ​ការិយាល័យ​គយ​រាជធានី​ភ្នំពេញ ដោយ​មានការ​សង្ស័យ​ថា ទីតាំង​ចែកចាយ​ទូរស័ព្ទ​ដៃ​ដ៏​ធំ​ខាងលើ​នេះ​បាន​ធ្វើការ​លួច​នាំ​ចូល និង​ចែកចាយ​នូវ​ទូរស័ព្ទ​ដៃ​ម៉ាក SINGTECH ដោយ​ខុសច្បាប់ ទើប​កម្លាំង​របស់​លោក​ធ្វើការ​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង​អម​ដោយ​ព្រះរាជា​អាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ ។

ប្រភព​បាន​បន្ត​ទៀត​ថា រហូត​មក​ទល់​ពេល​នេះ ម៉ោងជាង​៣​រសៀល​នេះ​សមត្ថកិច្ច​បាន​រក​ឃើញ​ទូរស័ព្ទ​មួយ​ចំនួន​ហើយ​ដែល​មិន​បាន​បង់ពន្ធ តែ​ចំពោះ​តួលេខ​ពិតប្រាកដ​យ៉ាងណា​នោះ​មិន​អាច​បញ្ជាក់​បាន​នៅឡើយ​ទេ ៕