ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ប៉ុស្តិ៍​ដីឥដ្ឋ​ល្បាត​ពេល​យប់​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀ.ន​២​នាក់

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​នានា​ពេល​យប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច…

ខេត្តកណ្ដាល ៖ កម្លាំង​ល្បាត​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ​ជិះ​ម៉ូតូ​ល្បាត​តាម​មូលដ្ឋាន​នានា​ពេល​យប់ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច រួម​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​កាលពី​វេលា​ម៉ោង​១០ និង​៤០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មាន ១-​ឈ្មោះ សំ ច័ន្ទ​សូ​យ៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជា​មន្ត្រី​ប៉ូលិស មានស្រុក​កំណើត​ភូមិ​វត្ត​បូ​ណ៌ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បច្ចុប្បន្ន​ស្នាក់​នៅ​បណ្ដោះអាសន្ន​ជា​សិក្ខាកាម​រៀន​នៅ​បណ្ឌិត្យសភា​នគរបាល​ជាតិ​កម្ពុជា ស្ថិត​នៅ​ភូមិ​ស្តៅ​កន្លែង​៣ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ និង ២-​ឈ្មោះ សូ ចំ​រ៉ុ​ង ហៅ​ម៉ុង ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ដៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ។

លោក​អនុសេនីយ៍ឯក អ៊ិ​ង ស៊ី​ឡាក់ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដីឥដ្ឋ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ខណៈ​កម្លាំង​របស់​លោក​ជិះ​ម៉ូតូ​ល្បាត ដើម្បី​រក្សា​ការពារ​សុវត្ថិភាព សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដូច​សព្វដង ក៏​បាន​ជួប​ជនសង្ស័យ​២​នាក់​កំពុង​ជិះ​កង់​ឌុ​ប​គ្នា​នា​ពេល​យប់​ង​ងិ​ត ដោយ​មានការ​សង្ស័យ​កម្លាំង​ក៏​បាន​ហៅ​សួរនាំ ប៉ុន្តែ​ជន​ទាំង​២​នាក់​នោះ​មិន​ព្រម​ឈប់​ទេ ហើយ​កម្លាំង​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ដល់​ចំណុច​ខាងលើ​ចាប់​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច​នៅ​ក្នុង​កាបូប​លុយ រួម​និង​ឧបករណ៍​សម្រាប់​ជក់​មួយ​ចំនួន ព្រមទាំង​ដកហូត​បាន​ទូរស័ព្ទ​ដៃ​២​គ្រឿង ម៉ាក Kokian និង​ម៉ាក HTC, ដែកកេះ​១, ស្ករ​កៅស៊ូ​១​ដុំ​, កាត​អេ​ធី​អឹ​ម​១​សន្លឹក​, អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​១​សន្លឹក​ឈ្មោះ សំ ច័ន្ទ​សូ​យ៉ា ។

បន្ទាប់​ពី​ធ្វើការ​សាកសួរ​នៅ​ប៉ុស្តិ៍​រួច ជនសង្ស័យ​ទាំង​២​នាក់​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​ចាត់ការ​បន្ត​តាម​និ​តិ​វិធី​ច្បាប់ ៕