ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាខា​កាកបាទក្រហម​ខេត្តចុះ​សួរសុខទុក្ខ​អ្នក​កើត​ជម្ងឺអេដស៍នៅ​សង្កាត់​ចំនួន​៤ ក្នុង​ក្រុង​សៀមរាប

8 ឆ្នាំ មុន

ខេត្តសៀមរាប​ ៖ ប្រតិភូ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ដឹកនាំ​ដោយលោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្

ខេត្តសៀមរាប​ ៖ ប្រតិភូ​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្តសៀមរាប ដឹកនាំ​ដោយលោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង អនុប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​ខេត្ត រួម​ទាំង​លោក លោក​ស្រី ​ជា​សមាជិក​គណៈកម្មាធិការ និងមន្ត្រី​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្ត ព្រមទាំង​អនុ​សាខា​ និងអ្នក​ស្ម័​ត្រ​ចិត្ត​កាកបាទក្រហម​ថ្នាក់​ភូមិ បាន​អញ្ជើញ​ចុះ​សួរសុខទុក្ខ​បងប្អូន​អ្នក​ផ្ទុក និងកើត​ជម្ងឺអេដស៍ នៅ​តាម ភូមិ ក្នុង​សង្កាត់​ចំនួន​៤​នៃ​ក្រុង​សៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី៣០ ​វិច្ឆិកា ​​២០១៥​នេះ ក្នុង​គោលបំណង​អបអរ​ទិវា​ពិភពលោក​ប្រយុទ្ធ ប្រឆាំងនឹង​ជម្ងឺអេដស៍ ០១ ធ្នូ  ។

​ក្នុងឱកាស​ចុះសួរ​សុខ​ទុក្ខ​នោះ គណៈប្រតិភូ​បាន​នាំ​យក​នូវ​អំណោយ​របស់​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ជូន​ដល់​បងប្អូន​ក្រុម​គ្រួសារ​ដែលផ្ទុក និងកើត​ជម្ងឺអេដស៍ទាំង​១០​គ្រួសារ ក្នុង​ក្រុង​សៀមរាប ដោយ​មួយ​គ្រួសារ​ទទួល​បាន អង្ករ២៥គីឡូ​ក្រាម​ ត្រីខ​១​យូរ ទឹកស៊ីអ៊ីវ ១​យូ  មី​១​កេស និង​ឃី​ត​មួយ​កញ្ចប់ មាន​មុង​១ ក្រ​មា ១ និង សារុង​១ ក្នុង​នោះ​លោក​ជំទាវ គួ​យ ណា​លី​ន ឃឹម ប៊ុ​ន​សុង ក៏​បាន​ឧបត្ថម្ភ​នូវ​ថវិកា ក្នុង​មួយ​គ្រួសារចំនួន៥​ម៉ឺន​រៀល បន្ថែម​ផង​ដែរ  ។

នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរ គេ​ឃើញ​មាន​វត្តមាន​ប្រតិភូ​សាខា​កាកបាទក្រហម​ខេត្ត ដឹកនាំ​ដោយ​លោក​ជំទាវ ឯម ផលា​មុនី បាន​ចុះ​ទៅ​សួរសុខទុក្ខ​បងប្អូន​ក្រុម​គ្រួសារ ដែល​ផ្ទុក​ និងកើត​ជម្ងឺអេដស៍ ចំនួន​១០​គ្រួសារ បន្ថែម​ទៀត​នៅ​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​នោះ​ផង​ដែរ ៕​