ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​រិះគន់​ថា អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ពី​បញ្ហា​សម្រាម ខណៈ​កាយ​យក​អាចម៍ដី​លក់​រាប់​ខែ​ថា​ធ្វើ​កន្លែង​ចាក់សម្រាម

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រុង​សិរី​សោភ័ណ ក៏​ដូច​ជា​ប្រពល​រដ្ឋ​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ថា អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្ត​ពុំ​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​សម្រាម​ដែល​ត្រូវ​បាន​ជនខិលខូច…

ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ​ក្រុង​សិរី​សោភ័ណ ក៏​ដូច​ជា​ប្រពល​រដ្ឋ​ខេត្តបន្ទាយមានជ័យ​ បាន​ធ្វើការ​រិះគន់​ត្រង់​ៗ​ថា អាជ្ញាធរ​ក្រុង និង​អាជ្ញាធរ​ខេត្ត​ពុំ​បាន​យកចិត្តទុកដាក់​ពី​បញ្ហា​សម្រាម​ដែល​ត្រូវ​បាន​ជនខិលខូច​មួយ​ចំនួន​លួច​យក​ទៅ​ចាក់ចោល​នៅ​ចំណុច​ក្បាលស្ពាន​ទឹកថ្លា ជាប់​ផ្លូវជាតិ​លេខ​៥ ដែល​បណ្ដាល​ឲ្យ​ជះក្លិន​ស្អុយ​យ៉ាង​ខ្លាំង ។

ប្រជាពលរដ្ឋ​បាន​ធ្វើការ​រិះគន់​ទៀត​ថា អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ និង​អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ ហាក់​ដូច​ជា​គ្មាន​យកចិត្តទុកដាក់​ពី​បញ្ហា​សម្រាម​ទាល់តែ​សោះ ខណៈ​ដែល​អាជ្ញាធរ​បាន​កាយ​យក​អាចម៍ដី​លក់​រាប់​ខែ​មក​ហើយ​នៅ​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ថា​យក​ធ្វើ​ជា​កន្លែង​ចាក់សម្រាម ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ចំណុច​ក្បាលស្ពាន​ទឹកថ្លា ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​លួច​ចាក់សម្រាម​យូរ​មក​ហើយ​រហូត​​ជះក្លិន​ស្អុយ​ដល់​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​នោះ គឺជា​ផ្លូវជាតិ​ដែល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​តែងតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​ពី​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម​ក​ប្រទេស​កម្ពុជា ដើម្បី​ទៅ​លេង​ប្រាសាទអង្គរវត្ត ។

ពាក់ព័ន្ធ​បញ្ហា​នេះ លោក លី សារី អភិបាលរង​ខេត្ត បាន​ឲ្យ​«​កោះសន្តិភាព​»​ដឹង​ថា ចំពោះ​បញ្ហា​សម្រាម​នេះ អាជ្ញាធរ​ខេត្ត​បាន​ឲ្យ​សាលាក្រុង​សិរី​សោ​ភ័ណ ត្រូវ​ចាត់វិធានការ ដោយ​ឲ្យ​សមត្ថកិច្ច​ចាំ​ឃ្លាំមើល ហើយ​បើ​ឃើញ​អ្នក​ណា​យកស​ម្រាម​ទៅ​ចោល​នៅ​កន្លែង​នោះ នឹង​ចាប់​មក​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ប្រជាពលរដ្ឋ​មាន​តែ​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​ក្រុង​សិរី​សោភ័ណ អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ មាន​វិធានការ​បែប​ណា​ចំពោះ​សម្រាម​ដែល​គេ​យក​ទៅ​ចោល​រហូត​ដល់​មាន​ក្លិនស្អុយ​ដល់​អ្នក​ធ្វើ​ដំណើរ និង​ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​ខេត្ត​ទាំងមូល ក៏​ដូច​ជា​ប៉ះពាល់​ដល់​មុខមាត់​ប្រទេស​ជាតិ​ទាំងមូល​បែប​នេះ ដែល​សម្រាម​នេះ​ត្រូវ​គេ​ចាក់​នៅ​ក្បែរ​ផ្លូវជាតិ​ដែលជា​ផ្លូវ​​តែងតែមាន​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ឆ្លងកាត់​ជា​រៀងរាល់ថ្ងៃ​បែប​នេះ ៕