ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុ​ស្សេ​ចរន្ត​អគ្គិ​នី​ឆេះ​បន្ទប់​ជួល ផ្អើល​ដល់​អភិបាលក្រុង​សៀមរាប​ទាំង​យប់

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​បន្ទប់​ជួល​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។…

ខេត្តសៀមរាប ៖ កាលពី​វេលា​ម៉ោង​៧ និង​១០​នាទី​យប់ ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ មាន​ករណី​ទុ​ស្សេ​ចរន្តអគ្គិសនី​ឆេះ​បន្ទប់​ជួល​មួយ​កន្លែង​ដែល​មា​នទី​តាំងនៅ​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ។

លោក ប៊ុ​ន ធឿ​ន អាយុ​៤៧​ឆ្នាំ ដែល​ជា​ម្ចាស់ផ្ទះ​ជួល បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គាត់​កំពុង​អង្គុយ​ហូប​បាយ​ល្ងាច​ជាមួយ​ក្រុម​គ្រួសារ ស្រាប់តែ​មាន​ផ្សែងហុយ​ចេញពី​ក្នុង​បន្ទប់​ជួល​១​ក្នុងផ្ទះ​របស់​គាត់ គាត់​ក៏​រត់​ទៅ​មើល​ក៏​ឃើញ​បែក​ផ្កាភ្លើង​ព្រាក​ៗ ក៏​ស្រែក​ឆោ​ឡា​ឲ្យ​អ្នក​ជិតខាង​ជួយ​ពន្លត់ ពេល​នោះ​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​ប្រមាណ​១០​បំពង់​មក​ជួយ​បាញ់​ពន្លត់ និង​ហៅ​ឡានទឹក​មក​ជួយ​អន្តរាគមន៍​ផង​ដែរ ។

ប្រភព​បាន​បន្ត​ទៀត​ថា ដោយ​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​អស់​ប្រមាណ​ជា​១០​បំពង់​ អគ្គិភ័យ​ក៏​បាន​រលត់​ទៅ​វិញ​ដោយ​គ្មាន​ខូចខាត​ទ្រព្យសម្បត្តិ​អ្វី​ដុំ​កំភួន​ទេ គ្រាន់តែ​ខ្មៅ​ជញ្ជាំង​ផ្ទះ​ប៉ុណ្ណោះ ។

នៅ​កន្លែង​កើតហេតុ គេ​ឃើញ​មាន​វត្តមាន​របស់​លោក នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក សូរ ប្លា​តុង អភិបាលក្រុង ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​៤​គ្រឿង ដែល​២​គ្រឿង​ជា​របស់​កងរាជអាវុធហត្ថ​ខេត្ត និង​២​គ្រឿង​ទៀត​ជា​របស់​ការិយាល័យ​បង្ការ និង​ពន្លត់​អគ្គិភ័យ​ខេត្ត ផង​ដែរ ៕