ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អន្តោ​ប្រ​សេន៍​ចុះ​ប្រមូល​ជនជាតិ​វៀតណាម​ស្នាក់​នៅ​ខុសច្បាប់​ចំនួន​២១​នាក់​នៅ​ក្នុង​ខណ្ឌ​សែន​សុខ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និ​តិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ចុះ​ត្រួតពិនិត្យ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍​ដឹកនាំ​ផ្ទាល់​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និ​តិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បាន​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​បុរី​ទំនើប​មួយ​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ដោយ​រក​ឃើញ​ជនជាតិ​វៀតណាម​ស្នាក់​នៅ​ និង​ធ្វើការ​ខុសច្បាប់​ចំនួន​២១​នាក់ កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្តន៍​និ​តិ​វិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹង​ថា ក្រោយ​ធ្វើការ​ស្រាវជ្រាវ និង​ទទួល​បាន​ព័ត៌មាន​ថា មាន​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​បាន​មក​លួច​ស្នាក់​នៅ​ដោយ​ខុសច្បាប់ និង​ធ្វើ​ជា​ជាងសំណង់​នៅ​ក្នុង​បុរី​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​នោះ លោក​ក៏​បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ចុះ​ត្រួតពិនិត្យ និង​ធ្វើការ​ឆែកឆេរ ដោយ​រក​ឃើញ​ជនជាតិ​វៀតណាម​ចំនួន​២១​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ ។ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា បាន​បន្ត​ទៀត​ថា ក្រោយ​ពេល​រក​ឃើញ​រួច សមត្ថកិច្ច​លោក​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​ប​ញ្ជួ​ន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​ឲ្យ​ធ្វើ​សៀវភៅ​កា​ងារ និង​ធ្វើការ​ផាកពិន័យ​តាម​ច្បាប់ ដោយ​ធ្វើ​ផាក​ពិន័យ​ថវិកា​ចូល​រដ្ឋ​ចំនួន​៥០​ម៉ឺន​រៀល​សម្រាប់​ជនជាតិ​បរទេស​ម្នាក់ ។

ពាក់ព័ន្ធ​នឹង​ករណី​នេះ​ផង​ដែរ លោក​ក៏​បាន​ធ្វើការ​អំពាវនាវ និង​សុំ​ឲ្យ​ជន​បទេស ដែល​ស្នាក់​នៅ និង​ធ្វើការ​សុំ​ច្បាប់ និង​គោរព​ច្បាប់​ប្រទេស​កម្ពុជា​ផង បើ​ពុំនោះ​ទេ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ដោយ​ពុំ​លើកលែង​ឡើយ ។

លោក​ឧត្ដមសេនីយ៍ទោ​បាន​បន្ត​បន្ថែម​ទៀត​ថា កន្លង​មក​លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​ម្ចាស់​រោងចក្រ សហគ្រាស់ និង​សិប្បកម្ម​នានា​ទាំងអស់​ ឲ្យ​បញ្ឈប់​ការ​ជួល​កម្មករ​បរទេស​ដែល​ចូល​មក​ដោយ​ខុសច្បាប់​មក​ធ្វើការ​បន្ត​ទៀត​នៅ​ក្នុង​កា​រ​ដ្ឋា​ន និង​សិប្បកម្ម ឬ​ហាង​ផ្សេង​ៗ​របស់​ខ្លួន បើ​ពុំនោះ​ទេ​សមត្ថកិច្ច​នឹង​ចាត់វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​អ្នក​រឹងទទឹង ។

យោង​តាម​មាត្រា​ទី​២៩ ច្បាប់​ស្តី​ពី​អន្តោរ​ប្រវេ​ស បាន​ចែង​ថា ជនបរទេស​ណា​ដែល​គ្មាន​ការ​អនុញាតិ ហើយ​ចូល​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដោយ​លប​លួច លាក់​បន្លំ ឬ​ល្បិច​ផ្សេង​ទៀត​ដែល ផ្ទុយ​ពី​បទ​បញ្ញា​តិ​នៃ​ច្បាប់​នេះ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី​៣​ខែ ដល់​៦​ខែ មុន​នឹង​បណ្តេញចេញ ត្រូវ​ផ្តន្ទាទោស​ដូច​គ្នា​នឹង​ជនល្មើស ចំពោះ​ជន​ណា​ដែល​ផ្តល់​ជំនួយ ឬ​ជួយ​លាក់បាំង​ក្នុង​ការ​បញ្ចូល​ជនបរទេស​ដែល​គ្មាន​ការ​អនុញាតិ​មក​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា មន្ត្រី​ភ្ញាក់​ងារ​រាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ជា​អ្នកសមគំនិត ឬ​ជួយ​សម្រួល​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​ខាងលើ ត្រូវ​ផ្តន្ទាទោស​ដាក់គុក​ពី​១​ខែ​ដល់​១​ឆ្នាំ ហើយ​មន្ត្រីរាជការ​មាន​សមត្ថកិច្ច​រូប​ណា ដែល​ធ្វើ​មានការ​ធ្វេសប្រហែស ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ ឬ​មិន​គោរព​បទបញ្ជា ត្រូវ​ទទួល​ការ​ផ្តន្ទាទោស ផ្នែក​រដ្ឋបាល មធ្យោបាយ សម្ភារ​ប្រើប្រាស់ សម្រាប់​ប្រព្រឹត្ត​បទល្មើស ត្រូវ​រឹម​អូស​ទុកជា​សម្បត្តិ​រដ្ឋ​ដោយ​តុលាការ ៕