ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប៉ូលិ​សខណ្ឌ​៧មករា​ចុះបង្ក្រាបក្រុម​ចែក​​ចាយ​ថ្នាំ​ញៀន​​ ឃាត់ខ្លួន​មនុស្ស​២​នាក់​​

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ៖ ប៉ូ​លិស​ខណ្ឌ​៧​មក​រា​ដឹកនាំ​ដោយ​លោក ក្រេ​ត ស​ខិ​រី​ន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ដោយ​មានការ​ស​ម្រ​បសម្រួលពីលោក​មាស ចាន់ ពិ​សិទ្ធ ព្រះរាជ​ជ្ញា​រង​អម​សាលាដំបូង​

រាជ​ធានីភ្នំពេញ ៖ ប៉ូ​លិស​ខណ្ឌ​៧​មក​រា​ដឹកនាំ​ដោយ​លោក ក្រេ​ត ស​ខិ​រី​ន  អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា ដោយ​មានការ​ស​ម្រ​បសម្រួលពីលោក​មាស ចាន់ ពិ​សិទ្ធ ព្រះរាជ​ជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បើក​ប្រតិបត្តិ​ការ​​ចុះ​បង្ក្រាបក្រុម​ចែក​ចែកចាយ​ថ្នាំ​ញៀន​ ដោយ​ឃាត់ខ្លួន​​​ជនសង្ស័យ​២​នាក់​ រួមជាមួយ​ថ្នាំ​ញៀន​៣​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​១០​ និង​១០​នាទីព្រឹក ថ្ងៃ​ទី​៣០​ ​វិ​ឆ្ឆិ​កា​ នៅ​ចំណុច ផ្លូវ​លេខ​១៤៣ សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ​​។

បើ​តាម​ប្រភព​ព​ត៌​មាន​ពី​លោក ក្រេ​ត ស​ខិ​រី​ន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​​ ១-​ឈ្មោះ ចុង ប៊​ល់ ភេទ​ប្រុស ​អាយុ​១៤​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន  ២-​​ឈ្មោះ ឌឹ​ម សុខា ភេទ​ស្រី​ អាយុ​៣៥​ឆ្នាំ ​មុខរបរ​នៅផ្ទះ​ជា​អ្នក​ចែកចាយ​គ្រឿងញៀន​។

លោក ក្រេ​ត ស​ខិ​រី​ន  អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​៧​មក​រា បានឱ្យ​ដឹង​ថា ​​កម្លាំង​របស់​លោក​បាន​តាម​ស្រាវជ្រាវ​យូរណាស់​មក​ហើយ​ លុះដល់​ថ្ងៃ​កើតហេតុ​ខាង​កម្លាំង​របស់​លោក​​សហការ​ជាមួយ​ប៉ុស្តិ៍​បឹង​ព្រលិត​​បាន​​ឃាត់ខ្លួនជន​សង្ស័យម្នាក់​​រួម​និង​ថ្នាំ​ញៀន ក្រាមស​ថ្លា​៣​កញ្ចប់​ធំ​​​ ។

ក្រោយមកសមត្ថ​កិច្ច​បាន​​ឈាន​ទៅ​ចូល​ឆែកឆេរ​នៅ​ក្នុងផ្ទះ​ជួល​របស់​ជនសង្ស័យ​មួយ​កន្លែងទៀត​​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២៧៨​ ក្រុម​៣១​ ភូមិ​៤​ ក្នុង​សង្កាត់​អូ​ឡាំ​ពិត ខណ្ឌចំការមន។ ក្រោយ​ពី​សមត្ថកិច្ច​ឆែកឆេរ​ផ្ទះ​ជួល​ខាងលើ​​ បាន​ឃាត់​ស្រី្ត​ម្នាក់​ទៀត​រួម​និង​ថ្នាំ​ញៀន ក្រាម​ស​ថ្លា​១​កញ្ចប់​ធំ​ ៕