ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ចោរ​ដៃ​ស្អិត​ឆក់​កាបូប​ និង​ខ្សែ​.ក​ កក្រើក​ក្រុង​បាត់ដំបង ​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​៣​នាក់

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ដៃ​ស្អិត​ដែល​ធ្វើ​សកម្មភាព​«​ឆក់​» ​ទ្រព្យសម្បត្តិ​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​បំផុតនៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​

ខេត្តបាត់ដំបង ​៖ ក្រុម​ចោរ​ដៃ​ស្អិត​ដែល​ធ្វើ​សកម្មភាព​«​ឆក់​» ​ទ្រព្យសម្បត្តិ​អ្នកដំណើរ​នៅ​តាម​ដងផ្លូវ​យ៉ាង​សកម្ម​បំផុតនៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​-​បង្ក្រាបនៃ​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ឃាត់ខ្លួន​បាន​ចំនួន​៣​នាក់​ជា​បន្តបន្ទាប់ ចាប់តាំងពី​រសៀល​ថ្ងៃ​ទី​២៩ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​៣០​ វិច្ឆិកា នេះ គ្រា​ដែល​ពួក​គេ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ក្នុង​ក្រុង​បាត់ដំបងក្នុង​បំណង​ធ្វើ​សកម្មភាព​បន្ត​ទៀត​។

ប្រធាន​ក្រុម​បង្ការ​-​បង្ក្រាប លោក​ឈឿ​ង គឹ​ម​សុង បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ត្រូវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ក្នុង​អំពើ​«​ឆក់​»​នោះ​មាន ១-​ឈ្មោះ​ហម ដា​វ័​ន្ត ហៅ​ប៉ូច អាយុ​១៩​ឆ្នាំ នៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ស្រុង​បាត់ដំបង ២-​ឈ្មោះ​យឿ​ង ហៅ​ម៉ា​ប់ អាយុ​៣០​ឆ្នាំ នៅ​ស្រុក​មោង​ឬ​ស្សី និង​៣-​ឈ្មោះ​ហាក់ លី​ហៀ​ង ហៅ​តាក់ អាយុ​១៧​ឆ្នាំ​។

លោក​ឈឿ​ង គឹ​ម​សុង បាន​បញ្ជាក់​ថា ក្រុម​នេះ​នៅ​មា​នប​ក្ប​ពួក​ជា​ច្រើន​នាក់​ទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​«​ឆក់​»​យក​ទ្រព្យសម្បត្តិ​ពី​អ្នកដំណើរ​តាម​ដងផ្លូវ​នានា ក្នុង​ក្រុង​បាត់ដំបង​កន្លង​មក តែ​ពេល​នេះ​កំពុង​សម្ងំ​លាក់ខ្លួន​។

ជុំវិញ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ បើ​តាម​មន្ត្រី​ជំនាញ​ការិយាល័យ​ព្រហ្ម​កំរិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ក្រុម​ចោរ​ដៃ​ស្អិត​នេះ​បាន​ធ្វើ​សកម្មភាព​«​ឆក់​»​ខ្សែ-​ក ពី​ស្ត្រី​ម្នាក់​ឈ្មោះ​មាស បុប្ផា​រ័​ត្ន អាយុ​៣៣​ឆ្នាំ​ នៅ​ភូមិ​ឡ​ឥ​ដ្ធ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង កាលពី​ព្រឹក​ថ្ងៃ​ទី​០៨ ​វិច្ឆិកា ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវត្រង់​ចំណុច​ភូមិ​រំចេក​៤ សង្កាត់​រត​នៈ ក្រុង​បាត់ដំបង​។ នៅ​ក្នុង​បណ្ដឹង​ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​សមត្ថកិច្ច​ថា ខ្សែ​-​ក​មាស​ដែល​ក្រុម​ចោរ​ខាងលើ​បាន​«​ឆក់​»​យក​ទៅ​នោះ​មាន​ទម្ងន់​៥​ជី និង​មាន​តម្លៃ​៨៣០​ដុល្លា​រ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព