ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​ឌ្រី​ម​បត់​ឆ្វេង​មិន​មើល​មុខក្រោយត្រូវ​រថយន្ត​នី​ហ្សា​ន់​ណា​វ៉ា​រ៉ាបុក​ស្លា.ប់​ម្នាក់​​នៅ​ស្រុក​សាលា​ក្រៅ

8 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ​បុរស​ម្នាក់បាន​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​សារ​​បើក​ម៉ូតូ​ឌ្រី​មបត់​ឆ្វេង​មិន​មើល​មុខក្រោយត្រូវ​រថយន្ត​នី​ហ្សា​ន់​ណា​វ៉ា​រ៉ាបើក​​មក​បុកចំ​ពី​មុខ​ពេញទំហឹង​​ ​​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​យប់​

ខេត្ត​ប៉ៃលិន ៖ ​បុរស​ម្នាក់បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង​ដោយ​សារ​​បើក​ម៉ូតូ​ឌ្រី​មបត់​ឆ្វេង​មិន​មើល​មុខក្រោយត្រូវ​រថយន្ត​នី​ហ្សា​ន់​ណា​វ៉ា​រ៉ាបើក​​មក​បុកចំ​ពី​មុខ​ពេញទំហឹង​​ ​​កាលពី​វេលា​ម៉ោង​៦ និង​២០​នាទី​យប់​ ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​​២០១៥​ ​នៅ​ចំណុចភូមិ​រថក្រោះ​ឆេះ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះមានឈ្មោះ សំ បុក​ភា​រ៉ា​ន់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កសិករ ​រស់នៅ​ភូមិ​ឃុំ​ខាង​លើ​ ជិះ​​ម៉ូតូ​ម៉ាក ហុងដា​ឌ្រី​ម ​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ អត់​ស្លាក​លេខ រង​ការ​ខូចខាត​ទាំងស្រុង ។

ចំណែក​អ្នកបើកបរ​រថយន្ត​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​​​ទេ ព្រោះ​​រត់គេច​ខ្លួន​បាត់​ហើយ បើកបរ​រថយន្ត​ម៉ាក​នី​ហ្សា​ន់ ណា​វ៉ា​រ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2Y-1643  ខូចខាត​ធ្ងន់​ដែរ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​