ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​សមត្ថកិច្ច​ស្ទាក់​រថយន្ត​ពលរដ្ឋ​ឡើង​មក​កាន់​សាលាខេត្ត ដែល​តវ៉ា​រឿង​ដី​អភិរក្ស​សហគមន៍

8 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​ជាង​២០០​នាក់ មក​ពី​២​ឃុំ​ក្នុងស្រុក​រុក្ខ​គិរី ដែល​នាំ​គ្នា​ឡើង​ជិះ​រថយន្ត ដើម្បី​តវ៉ា​នៅ​សាលាខេត្ត​នោះ គិត​ត្រឹម​វេលា​ម៉ោង​០៩ និង​០៣​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បន្ត​ថា ប្រជាពលរដ្ឋ​ជាង​២០០​នាក់ មក​ពី​២​ឃុំ​ក្នុងស្រុក​រុក្ខ​គិរី ដែល​នាំ​គ្នា​ឡើង​ជិះ​រថយន្ត ដើម្បី​តវ៉ា​នៅ​សាលាខេត្ត​នោះ គិត​ត្រឹម​វេលា​ម៉ោង​០៩ និង​០៣​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១៥ នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្ទាក់​រថយន្ត​របស់​ពួក​គាត់ ត្រង់​ចំណុច​ផ្លូវជាតិ​លេខ​០៥ ក្នុង​ឃុំ​ព្រៃ​ស្វាយ ស្រុក​មោង​ប្ញ​ស្សី មិន​ឱ្យធ្វើ​ដំណើរ​បន្ត​ទេ ។ ទោះបីជា​យ៉ាងណា មាន​ដំណោះស្រាយ​បែប​ណា​នោះ គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ។ គួរ​រំលឹក​ថា ព្រឹក​នេះ ពលរដ្ឋ​២​ឃុំ​ជាង​២០០​នាក់​ក្នុងស្រុក​រុក្ខ​គិរី បន្ត​ការ​តវ៉ា​រឿង​ដី​អភិរក្ស​សហគមន៍​នៅ​មុខ​សាលាខេត្ត​បាត់​ដំបង