ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញពស់ថ្លាន់​កំពុងលេបមាន់​ ចាប់រួចកាត់ចាក់កន្ទុយ​លេខត្រូវផ្អើល​ពេញភូមិ

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ​ពស់ថ្លាន់មួយក្បាល​ទម្ងន់ជាង១០គីឡូក្រាម​បានត្រូវអ្នកភូមិចាប់បាន ​ខណៈកំពុងលេប​សត្វមាន់មួយក្បាល​ ​រួចនំាគ្នាកាត់​ចាក់កន្ទុយលេខ​ត្រូវស្ទើរគ្រប់ៗគ្នា ។

ខេត្តកំពង់ចាម ៖ ​ពស់ថ្លាន់មួយក្បាល​ទម្ងន់ជាង១០គីឡូក្រាម​បានត្រូវអ្នកភូមិចាប់បាន ​ខណៈកំពុងលេប​សត្វមាន់មួយក្បាល​ ​រួចនំាគ្នាកាត់​ចាក់កន្ទុយលេខ​ត្រូវស្ទើរគ្រប់ៗគ្នា ។

ហេតុការណ៍ចាប់ពស់ដែលស៊ីមាន់អ្នកភូមិរាល់ថ្ងៃនេះ ​​បានកើតឡើងកាលពី​ម៉ោងជាង១១ថ្ងៃត្រង់ថ្ងៃទី២៩​​ វិច្ឆិកា​ ២០១៥ នៅក្នុងភូមិទី៦​​ សង្កាត់វាលវង់​ ​ក្រុងកំពង់ចាម ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​បញ្ជាក់ឲ្យដឹងទៀតថា ​​នៅព្រឹកថ្ងៃទី៣០ វិច្ឆិកានេះ​​ អ្នកភូមិនឹងយកទៅ​ប្រគល់​ឲ្យខាងអភិរក្សសត្វព្រៃ​​ ​ដើម្បីរក្សាទុក​ ​ឬ យកទៅ​ព្រលែង ។