ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Rav4 បត់​ស្តាំ​ជ្រុល​ចង្កូត​ទៅ​បុក​កន្លែង​លក់​បាយ​ម្ហូប​ស្រាប់ របួសធ្ងន់​ស្រាល​អ្នកលក់​២​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​អ្នក​បាយ​ម្ហូប​ស្រាប់​២​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាម​ៗ ដោយសារ​រថយន្ត​​១​គ្រឿង​បត់​ស្តាំ​ជ្រុល​ចង្កូត​ទៅ​បុក​កន្លែង​លក់​បាយ…

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​អ្នក​បាយ​ម្ហូប​ស្រាប់​២​នាក់​បាន​រង​របួសធ្ងន់​ និង​ស្រាល​ ត្រូវ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ភ្លាម​ៗ ដោយសារ​រថយន្ត​​១​គ្រឿង​បត់​ស្តាំ​ជ្រុល​ចង្កូត​ទៅ​បុក​កន្លែង​លក់​បាយ ដែល​ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​០០​នាទី​យប់ ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ នៅ​ក្រោម​ស្លាក​ផ្សារ​សំណង់​១២ ចំណុច​ផ្លូវ​លេខ​១៨២ កែង​ផ្លូវ​លេខ​២៦៥ ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​១​គ្រឿង​ម៉ាក Rav4 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-0471 បើកបរ​ដោយ​បុរស​ម្នាក់​តាម​បណ្ដោយ​ផ្លូវ​លេខ​១៨២ ខណៈ​ដល់​ចំណុច​កែង​ផ្លូវ​លេខ​២៦៥ ក្រោម​ស្លាក​ផ្សារ​សំណង់​១២ ក៏​បត់​ស្ដាំ​ជ្រុល​ទៅ​បុក​កន្លែង​លក់​បាយ​ម្ហូប​ស្រាប់​មួយ​​កន្លែង​បណ្ដាល​ឲ្យ​នារី​វ័យក្មេង​អ្នកលក់​បាយ​២​នាក់​រង​របួសធ្ងន់ និង​ស្រាល ហើយ​ជ្រុល​ទៅ​ប៉ះ​​ម៉ូតូ​កង់​៣​មួយ​គ្រឿង​ទៀត និង​ជ្រុល​ទៅ​ជាប់​ចិញ្ចើមថ្នល់ ។

ប្រភព​បន្ត​ទៀត​ថា ពេល​បុក​ភ្លាម​ៗ​ម្ចាស់​រថយន្ត​មានការ​ភ័យ​តក់ស្លុត​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​ស្ទុះ​​​ចុះ​មក​ជួយ​ហៅ​ម៉ូតូ​កង់​បី​ដឹក​នារី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ និង​រង់ចាំ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ផង​ដែរ ។

អ្នក​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ដែរ​ថា នេះ​សំណាង​ហើយ​ដែល​ពេល​នេះ​យប់​បន្តិច​ទៅ​ហើយ ហើយ​កន្លែង​លក់​បាយ​នេះ​ក៏​កំពុង​រៀបចំ​អីវ៉ាន់​ទុកដាក់ដែរ បើសិនជា​កើតហេតុ​ពេល​ព្រលប់​វិញ មិនដឹង​ជា​យ៉ាងណា​នោះ​ទេ ព្រោះ​មនុស្ស​ម្នា​អង្គុយ​ញ៉ាំ​បាយ​នៅ​ទី​នេះ​ច្រើន​ណាស់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕