ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​​ក្មេង​ស្ទាវ​២ក្រុម​​ម៉ូតូ​២០គ្រឿង​ប្រដាប់​​ដោយ​កាំភ្លើង​​ខ្លី​និង​ដាវសាមូរ៉ៃ​​​​​ដេញ​កា.ប់​​និងង​ផ្ទុះ​អាវុធ​ផ្អើល​​ភ្នំពេញ

8 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​សមត្ថកិច្ច​​​បាន​និង​កំពុង​​ដេញ​ចាប់​​ក្មេង​ស្ទាវ​​២​ក្រុម ​ម៉ូតូ​ចំនួន​២០​គ្រឿង ​​ដែល​ដេញ​កា.ប់​គ្នា​​ចេញ​ពី​កោះ​ពេជ្រ…

​រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ​សមត្ថកិច្ច​​​បាន​និង​កំពុង​​ដេញ​ចាប់​​ក្មេង​ស្ទាវ​​២​ក្រុម ​ម៉ូតូ​ចំនួន​២០​គ្រឿង ​​ដែល​ដេញ​កាប់​គ្នា​​ចេញ​ពី​កោះ​ពេជ្រ​ និង​ផ្ទុះ​អាវុធ​តាម​​ដង​​វិថី​នានា​ក្នុង​​ភូមិ​សាស្រ្ត​ខណ្ឌ​​ចំ​ការ​​មន បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នក​ដំណើរ​​តាម​ដង​ផ្លូវ​នានា ។

​ប្រភព​​បាន​បន្ត​ថា គិត​​ត្រឹម​ម៉ោង​​​​​​៦​​ព្រលប់​​​ថ្ងៃទី​២៩ វិច្ឆិកា នេះ ​កម្លាំង​​​សមត្ថកិច្ច​ខណ្ឌ​ចំការ​មន​​​​​ឃាត់​​ខ្លួន​​ក្មេង​ស្ទាវ​បាន​​ចំនួន​៣នាក់ និង​ម៉ូតូ​​១គ្រឿង ​​នៅ​ចំណុច​ស្តុប​បូកគោ ​បន្ទាប់​​ពី​​ក្មេង​​​ស្ទាវ​ទាំង​២​ក្រុម​ខាង​លើ​​​បាន​ដេញ​​បាញ់​និង​កាប់​គ្នា​​​ប្រសាច​ពេញ​ផ្លូវ​​ចេញ​ពី​កោះ​ពេជ្រ​ និង​ផ្ទុះ​អា​វុធ​១​គ្រាប់​នៅ​ក្បែរ​ស្ថានទូត​​អូស្ត្រា​លី ​​​​ជាប់​នឹង​​វិមាន​​​រដ្ឋសភា​​រួច​មក ​ ។​

​ក្មេង​ស្ទាវ​ទាំង​​​៣នាក់​ និង​ម៉ូតូ​​១គ្រឿង​ ក្នុង​ចំណោម​​ក្មេង​ស្ទាវ​ជា​ច្រើន​នាក់ និង​ម៉ូតូ​​​ជាង​២០គ្រឿង ​ត្រូវ​បាន​សមត្ថកិច្ច​​យក​មក​សួរ​នាំ​នៅ​ប៉ុស្តិ៍​រដ្ឋ​បាល​​បឹង​កេង​ទី១ ៕

ព័ត៌​មាន​លម្អិត​មានផ្សាយ​ជូននៅ​​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព​