ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ខណ្ឌដូនពេញ​ចាប់​ចោរឆក់​ទូរស័ព្ទ​ដៃ​បាន​២​នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៥១…

រាជធានី​ភ្នំពេញ ៖ អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល ថ្ងៃ​ទី​២៩ វិច្ឆិកា ២០១៥ នៅ​ចំណុច​ផ្លូវ​លេខ​៥១ កែង​ផ្លូវ​លេខ​១០៨ សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

ប្រភព​ពី​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​មាន ១-​ឈ្មោះ ឈុ​ន ឌី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងសំណង់ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​រោងចក្រ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​អ្នក​ឆក់ និង ២-​ឈ្មោះ ង៉ូ​វ ធានី​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ម្តុំ​រោងចក្រ​សាំ​ហាន់ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​អ្នក​បើក​ម៉ូតូ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ MARKKU SARANPAA ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ហ្វាំ​ង​ឡង់ ស្នាក់​នៅ​សណ្ឋាគារ ELEVEN ផ្លូវ​លេខ​១៨៤ សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ ។ ខណៈ​ពេល​ចាប់ខ្លួន សមត្ថកិច្ច​ដក​ហូត​បាន​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1F-0386 និង​ទូរស័ព្ទ​ដៃ​១​គ្រឿង ម៉ាក​សាំ​ស៊ុ​ង ពណ៌​ខ្មៅ ។

ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ឈប់​ម៉ូតូ​ចុច​ទូរស័ព្ទ​នៅ​ចំណុច​ផ្លូវ​លេខ​៥៣ កែង​ផ្លូវ​លេខ​១១៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ថ្មី​១ ស្រាប់តែ​ជនសង្ស័យ​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា ពណ៌​ក្រហម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ហើយ​ជនសង្ស័យ​ដែល​អង្គុយ​ខាងក្រោយ​បាន​ឆក់​យក​ទូរស័ព្ទ​ដៃ​របស់​ជន​រង​គ្រោះ​១​គ្រឿង​ម៉ាក សាំ​សុង J7 ពណ៌​ស ។ ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ដេញ​តាម​ពីក្រោយ​បណ្តាល​ឲ្យ​ដួល​ខ្លួនឯង និង​បាន​ស្រែក​ឆោឡោ​ឡើង ហើយ​ក្រុម​សមត្ថកិច្ច​ល្បាត​ស៊ី​វិល​ក៏​បាន​ជួយ​ដេញ​បន្ត រហូត​ដល់​ចំណុច​ផ្លូវ​លេខ​១០៨ កែង​ផ្លូវ​លេខ​៥១ សង្កាត់​វត្ត​ភ្នំ ម៉ូតូ​របស់​ជនសង្ស័យ​ក៏​បាន​បុក​ជាមួយ​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បណ្តាល​ឲ្យ​ដួល ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ជា​អ្នក​បើក​ម៉ូតូ រីឯ​ជនសង្ស័យ​ម្នាក់​ដែល​អង្គុយ​ក្រោយ​បាន​រត់​ថ្មើរជើង​រហូត​ដល់​ចំណុច​វត្ត​ភ្នំ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង ។

ក្រោយ​ពេល​ឃាត់ខ្លួន ជនសង្ស័យ​ទាំង​២​នាក់​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​ពិតជា​បាន​ឆក់​ទូរស័ព្ទ​របស់​ជនបរទេស​ខាងលើ​ពិតប្រាកដ​មែន រីឯ​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ​គឺ​បាន​ជ្រុះ​បាត់​នៅ​ពេល​ដែល​ពួក​គេ​បុក​គ្នា​ជាមួយ​អ្នកដំណើរ ៕