ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ​​ផ្លូវ​ក្រាល​​ក្រួស​ក្រហម​​នៅ​​ឃុំ​លាង​ដៃ​

8 ឆ្នាំ មុន

ខេត្តសៀមរាប ​៖ ​​នា​រសៀល​ថ្ងៃ​ទី​២៨ និង​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា ឆ្នាំ​២០១៥​ នេះ ​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​សាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែចម្ងាយ១.៦០០​ម៉ែត្រ

ខេត្តសៀមរាប ​៖ ​​នា​រសៀល​ថ្ងៃ​ទី​២៨ និង​ព្រឹក​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា ឆ្នាំ​២០១៥​ នេះ ​ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា បាន​សាងសង់​ផ្លូវ​ក្រាល​ក្រួស​ក្រហម​១​ខ្សែចម្ងាយ១.៦០០​ម៉ែត្រ ចូល​ទៅ​កាន់​ភូមិ​លាងដៃ ស្ថិត​​​នៅ​ឃុំ​លាងដៃ ស្រុក​អង្គរធំ ​បំពាក់​ដោយ​សំណង់​សិល្បការ រួម​មាន​ទំនប់​ទ្វារ​ទឹក​មួយ​កន្លែង និង​លូ​កាត់​ទទឹង​ផ្លូវ​ជា​ច្រើន​កន្លែង​ទៀត ជា​ប្រយោជន៍​សម្រាប់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​ធ្វើ​ដំណើរ​ឆ្លងកាត់ និង​បាន​ប្រើប្រាស់​ជា​ប្រយោជន៍ទប់ស្កាត់​ទឹកជំនន់​ក្នុង​តំបន់​អង្គរ ឬ​ក៏​ជា​ប្រយោជន៍​សម្រាប់​ការ​ធ្វើ​កសិកម្ម​នោះ ប្រជាពលរដ្ឋ​ភូមិ​លាងដៃបាន​មូលមតិ​គ្នា ប្រារ​ព្វ​ធ្វើ​ពិធី​ឆ្លង​សមិទ្ធផល​នោះ ដោយ​ស្ថិត​ក្នុង​ជំនឿ​ជឿ​​ថា​នឹង​ទទួល​បាន​សេចក្តីសុខ សមិទ្ធផល​នោះ​នឹង​ផ្តល់​ផលប្រយោជន៍ ដូចដែល​ការ​រំពឹង​ទុក នា​ពេល​បច្ចុប្បន្ន​និង​ទៅ​អនាគត ។

ប្រជាពលរដ្ឋ​ភូមិ​លាងដៃ គឺជា​មូលដ្ឋាន​ប្រជា​សហគមន៍ ស្ថិត​នៅ​ក្នុង​តំបន់​អភិរក្ស និងអភិ​វ​ឌ្ឃ​ន៍​រមណីយដ្ឋាន​អង្គរ ដែល​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នេះ  ត្រូវ​បាន​ដឹកនាំគ្រប់គ្រង​ដោយ​អាជ្ញាធរ​រដ្ឋបាល​មូលដ្ឋាន ជាមួយនឹង​កិច្ចសហការ​របស់អាជ្ញាធរ​ជាតិ​អប្សរា ដែល​ពាក់ព័ន្ធ​ទៅ​នឹង​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​តំបន់​អង្គរ​នេះ ប្រកបដោយ​និរន្ត​ភាព ផ្សារ​ភ្ជាប់​ទៅ​នឹង​វិស័យ​ទេសចរណ៍​ជាតិផង​ដែរ ។

លោក ស៊ឺ​ង គង់ ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា ​នៅ​ក្នុង​ពេល​ដែល​នាំ​យក​បច្ច័យ៤០​ម៉ឺន​រៀល របស់​អាជ្ញាធរ​ជាតិ​អប្សរា ចូលរួម​ក្នុង​ពិធីបុណ្យ​ឆ្លង​នោះ មាន​ប្រសាសន៍​ថា ​តាម​រយៈ​នៃ​ការ​ប្រារព្ធ​ពិធីបុណ្យ​ឆ្លងផ្លូវ​ថ្នល់ និង​ទំនប់​ទ្វារ​ទឹក​នេះ គឺជា​សក្ខីភាព​នៃ​អំណរ​សាទរ​របស់​​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អង្គរ​នោះ​ ។​ លោកបាន​លើក​ឡើង​ថា មរតក​មនុស្ស​រស់ បាន​បន្តវេន​គ្នា រក្សា​ជំនឿទំនៀមទម្លាប់ប្រពៃណីរបស់​ដូនតា តាំងពី​បរមបុរាណរហូត​ដល់​បច្ចុប្បន្ន​នេះ ។ មរតកជំនឿ​អរូបី គឺ​មាន​ប្រយោជន៍​ខ្លាំង​ណាស់ សម្រាប់​ការ​រក្សា​ទុកអត្តសញ្ញាណ​នៃ​វប្បធម៌​ខ្មែរ ។ ខ្មែរមិន​អាច​បាត់បង់​មរតក​ទាំងនេះ​បាន​ទេ បើ​ទោះជា​មនុស្សនៅ​លើ​សាកលលោកបាន​រក​ឃើញ​បច្ចេកវិទ្យាទំនើប​ៗ យ៉ាងណា​ក៏​ដោយ ៕