ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​សង្ស័យ​ជិះ​ម៉ូតូ​លឿន​រេ​ចង្កូត​ធ្លាក់​​​ប្រឡាយ​ទឹក​ត្រូវម៉ូតូសង្កត់ពីលើ​ឈ្លក់ទឹក​ស្លា.ប់

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​​បោះពួយ​ក្នុង​ល្បឿនលឿនបាន​រេចង្កូត​​ធ្លាក់​ចូល​ទៅ​ក្នុងប្រឡាយ​ទឹក​​​ ហើយត្រូវ​​​ម៉ូតូ​សង្កត់ពីលើជាប់​រើ​មិន​រួចធ្វើ​ឲ្យ​ឈ្លក់ទឹកស្លា.ប់ ​

រាជ​ធានីភ្នំពេញ​ ៖ បុរស​ម្នាក់​​​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​​បោះពួយ​ក្នុង​ល្បឿនលឿនបាន​រេចង្កូត​​ធ្លាក់​ចូល​ទៅ​ក្នុងប្រឡាយ​ទឹក​​​ ហើយត្រូវ​​​ម៉ូតូ​សង្កត់ពីលើជាប់​រើ​មិន​រួចធ្វើ​ឲ្យ​ឈ្លក់ទឹកស្លាប់ ​ត្រូវ​បានក្មេង​ៗ​មួយ​ក្រុម​ទៅ​អូស​កំពឹស​ប្រទះ​ឃើញ​​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​ដឹង​ដល់​ប៉ូលិស​ចុះ​ទៅ​ពិនិត្យ​​ភ្លាម​ៗ​ដែរ​។

ហេតុ​ការ​ណ៍​នោះបានកើត​​ឡើង​ កាលពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក ​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​​២០១៥ នៅ​ក្នុង​ប្រឡាយ​ទឹក​មួយ​កន្លែង​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បេតុងខាងក្រោយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលរ​លួស​ក្នុងភូមិ​ក្រពើ​ទ្រោម សង្កាត់​រលួស ខណ្ឌដង្កោ ​។

បុរស​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ប៉ែន រ័​ត្ន  អាយុ​២៥​ឆ្នាំ​ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ ក្រាំងក្រូច សង្កាត់​ទៀន ខណ្ឌដង្កោ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ព​ណ៍​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ 1X-4762 ៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព

      ​