ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តែមួយ​ប៉ប្រិចភ្នែក​អគ្គិភ័យ​បំផ្លាញ​​ផ្ទះ​១​ខ្នង ប្រាក់​ជាង​១ម៉ឺនដុល្លារ

8 ឆ្នាំ មុន

ខេត្ត​កណ្ដា​ល ៖ ​ផ្ទះ​ឈើប្រក់ស័ង្កសី​មួយ​ខ្នង ​ត្រូវ​អគ្គិភ័យ​ឆេះ​ហ្មត់​​​ដោយសារ​​ទុ​ស្សេ​ខ្សែភ្លើង ​ពេល​ម្ចាស់​មិន​នៅ​កាលពី​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ​ស្ថិត​​នៅ​ភូមិ​ចំបក់​ត្រប់

ខេត្ត​កណ្ដា​ល ៖ ​ផ្ទះ​ឈើប្រក់ស័ង្កសី​មួយ​ខ្នង ​ត្រូវ​អគ្គិភ័យ​ឆេះ​ហ្មត់​​​ដោយសារ​​ទុ​ស្សេ​ខ្សែភ្លើង ​ពេល​ម្ចាស់​មិន​នៅ​កាលពី​ម៉ោង​១០​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា ​ស្ថិត​​នៅ​ភូមិ​ចំបក់​ត្រប់ ឃុំ​​ព្រែក​រកា ​ស្រុក​កណ្ដាលស្ទឹង​ ។

​មន្ត្រី​នគរបាល​ស្រុក​កណ្ដាលស្ទឹង​បាន​ឲ្យ​ដឹង​ថា ​បុរស​​ជា​​ម្ចាស់ផ្ទះ​​ឈ្មោះ​ សុខ សិរី អាយុ​៤៧​ឆ្នាំ ​​និង​ប្រពន្ធ​ឈ្មោះ​ ឆេ​ង​ ស្រី​លាង អាយុ​៣៧​ឆ្នាំ ​ជា​​កសិករ​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ។ នៅ​ពេល​កើត​ខាងលើ​ ម្ចាស់ផ្ទះ​បាន​ចាក់សោ​ផ្ទះ​​ទៅ​អង្គុយ​លេង​នៅផ្ទះ​ឪុ​ពុក​ដែល​នៅ​ក្បែរ​គ្នា​​​ ​ស្រាប់តែ​​ឃើញ​ភ្លើង​​​ឆេះ​ផ្ទះ​​​ហុយផ្សែង​ទ្រលោម​ ​ក៏​ស្រែក​​ឆោឡោ​​​ហៅ​អ្នក​ជិតខាង​ឲ្យ​​ជួយ​ពន្លត់​ ។​ ប៉ុន្តែ​ដោយសារ​តែ​​ពេល​​ភ្លើង​ឆេះ​​​មាន​ខ្យល់​បក់​​​​​​ខ្លាំង​ធ្វើ​ឱ្យ​​ផ្ទះ​​​ឆេះ​យ៉ាង​សន្ធោសន្ធៅ​​កាន់តែ​លឿន​មិន​អាច​ជួយ​ពន្លត់​បាន​ទាន់​នោះ​​ទេ​ ។ ​ផ្ទះ​ដែល​ឆេះ​នោះ​ធ្វើ​អំពី​ឈើ​ប្រក់ស័​ង្កសី​ទំ​ហ៧ម៉ែត្រ​​គុណ​​៦​ម៉ែត្រ​ ។ ចំណែក​ទ្រព្យ​សម្បត្តិ​ដែល​​រង​ការ​ខូច​ខាត ​មាន ​​ប្រាក់​អាមេរិក​១១.០០០​ដុល្លារ ​និង​ប្រាក់​ខ្មែរ​​១០​លាន​រៀល​​ ព្រម​ទាំង​សម្ភារ​​នៅ​ក្នុង​ផ្ទះ​ទាំង​ប៉ុន្មាន​​ត្រូវ​​អគ្គិភ័យ​បំផ្លាញ​អស់​គ្មាន​សល់ ​។

​មន្ត្រី​នគរ​បាល​បាន​​បន្ត​ថា មូលហេតុ​​ដែល​នាំ​ឲ្យ​កើត​មាន​អគ្គិ​​ភ័យ​កើត​ឡើង​​ខាង​លើ​នេះ​ ​​គេ​ស​ង្ស័​យថា​​ប្រហែល​មក​ការ​​ទុ​ស្សេ​ខ្សែភ្លើង​នៅ​ក្នុងផ្ទះ​​ ៕​​