ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ឈើ​ប្រណីត​ខុស​ច្បាប់​២​ថ្ងៃ​ជាប់​គ្នាក្នុង​តំបន់​អភិរក្ស​ចម្រុះ​សីមា​រឹប​អូស​បាន​ឈើ​រាប់​សិប​កំណាត់​

8 ឆ្នាំ មុន

ខេត្ត​មណ្ឌល​គិរី​​ ៖ លោកមា​គ វុ​ឌ្ឋី ប្រធាន​គម្រោង​អភិរក្ស​ជីវចម្រុះ​សីមា និង​លោក​វរ​សេនី​យ៍ទោ ស្វាយ សុ​វ​ណ្ណា មេបញ្ជាការ​ក្តាប់​រួម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​នៅ​តំបន់​អភិរក្សបាន​ដឹកនាំ​កម្លាំង

ខេត្ត​មណ្ឌល​គិរី​​ ៖ លោកមា​គ វុ​ឌ្ឋី ប្រធាន​គម្រោង​អភិរក្ស​ជីវចម្រុះ​សីមា និង​លោក​វរ​សេនី​យ៍ទោ ស្វាយ សុ​វ​ណ្ណា មេបញ្ជាការ​ក្តាប់​រួម​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ប្រចាំ​នៅ​តំបន់​អភិរក្សបាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ជំនួញ​ឈើ​ខុសច្បាប់ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ ក្នុង​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា បាន​ឈើប្រណីត ​និង​ឈើ​លេខ​មួយ​រាប់​សិបកំ​ណាត់ រួម​នឹង​រថយន្ត​ចំនួន​៤​គ្រឿង​។

​ប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​ឈើ​ខុសច្បាប់​នេះ​បាន​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​២៨-២៩ វិច្ឆិកា ២០១៥​។ លោក​វរ​សេនី​យ៍​ទោ ស្វាយ សុ​វ​ណ្ណា បាន​ឲ្យ​ដឹង​ថា ការ​ចាប់​បង្ក្រាប​បទ​ល្មើស​ព្រៃឈើ​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​លើ​គោលដៅ​ពី​ដាច់​ដោយឡែក​ពី​គ្នា​។

​ដែល​ករណី​ទី​មួយ​នៅ​ថ្ងៃ​ទី​២៨ កម្លាំង​ជំនាញ​និង​កម្លាំង​សហការ បាន​ចាប់​ឃាត់​រថយន្ត​ប្រភេទ​សាំ​ងយ៉ុ​ង​កែ​ច្នៃ​ទ្រុង​មួយ​គ្រឿង នៅ​ចំណុច​ភូមិ​ឆ្នែង ឃុំស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ​​រឹបអូស​បាន​ឈើ​ហ៊ុ​ប​ប្រភេទ​សុ​ក្រំ ពេញ​មួយ​ទ្រុង​រថយន្ត​។

​ករណី​ទី​ពីរ​នៅ​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះកម្លាំង​ជំនាញ​ និង​កម្លាំង​សហការ ចាប់​បាន​រថយន្ត​ដឹកឈើ​ធ្នង់ចំនួន​៣​គ្រឿង ក្នុង​នោះ​មានម៉ាក​កាម​រី​គូទ​ស្វិត ម៉ាកឡង់​គ្រី​ស្ស័រ និង​ម៉ាកទុន​ត្រា ។​ ការ​ចាប់​បង្ក្រាប​ករណី​ទី​ពីរ​នេះ​នៅ​ចំណុច​រកា​ថ្មី ភូមិ​រកា ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​