ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​សំណង់​មួយ​ក្រុម​ផឹក​ស៊ី​ទាស់​សម្តី​គ្នាផ្ទុះ​ហិ.ង្សា​វាយ​ស្លា.ប់​ម្នាក់​

8 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ជាងសំណង់​២​នាក់​បងប្អូន​បាន​ប្រើ​អំពើ​ហិ​ង្សាវាយ​ទៅ​លើ​បុរស​ម្នាក់​មានមុខ​របរដូច​គ្នា​ឈ្មោះ ថន វុ​ត្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវ​ត្រង់​ច​ញ្ចើ​ម​ចំនួន​២​ព្រនង់ធ្លាយ​ខួរ​បណ្តាល​ឲ្យ​ស្លា.ប់​​

ខេត្តកំពង់ចាម​ ៖ ជាងសំណង់​២​នាក់​បងប្អូន​បាន​ប្រើ​អំពើ​ហិ​ង្សាវាយ​ទៅ​លើ​បុរស​ម្នាក់​មានមុខ​របរដូច​គ្នា​ឈ្មោះ ថន  វុ​ត្ថា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ត្រូវ​ត្រង់​ច​ញ្ចើ​ម​ចំនួន​២​ព្រនង់ធ្លាយ​ខួរ​បណ្តាល​ឲ្យ​ស្លាប់​​ ពេលក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​វៀត​ណាម​។​

ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​កាល​ពីវេលា​ម៉ោង​៤​ និង​១០​នាទី​រសៀល ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ត្រង់​ចំណុច​រោង​លក់ដូរ​មួយ​កន្លែង​ក្នុងភូមិ​ទី​១០ ឃុំ​កោះសូទិន ស្រុក​កោះសូទិន ។

ក្រោយ​ពីបង្កហេតុ​ ជន​ដៃ​ដល់​ទាំង​ពីរ​នាក់​បងប្អូន​នោះបាន​នាំ​គ្នា​រត់គេច​ខ្លួន​បាត់​អស់​​ ។

​អធិការរង​នគរបាល​ស្រុក​កោះសូទិន លោក​ឡោ ស៊ា​ង​ហ៊​ត់ ប្រាប់​ឲ្យ​ដឹង​ថា ​​​​អំពើ​ហិង្សា​ខាងលើ​នេះកើត​ឡើង​ដោយ​សារ​ទំនាស់​ពាក្យ​សម្តី​ក្នុង​វង់​ផឹក​ស៊ី​ ៕