ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​រថយន្ត​បុក​ម៉ូតូ​​អូស​​៥​ម៉ែត្រ​​បណ្តាល​ឱ្យ​​​និស្សិត​​២​នាក់របួសធ្ងន់

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​នារី​២​នាក់​រង​របួស​បែកក្បាល​ និង​ផ្ទៃមុខ​ធ្ងន់​​រហូត​ដល់​​សន្លប់​នៅ​នឹង​កន្លែង​ ដោយ​សារ​តែ​​ជិះ​ម៉ូតូ​បត់​ឆ្វេង​​ត្រូវ​រថយន្ត​បុក​ពេញ​ទំ​ហឹង​កាលពី​វេលា​ម៉ោង​៦​​ល្ងាច​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​២០១៥

ខេត្តស្វាយរៀង ​៖ ​នារី​២​នាក់​រង​របួស​បែកក្បាល​ និង​ផ្ទៃមុខ​ធ្ងន់​​រហូត​ដល់​​សន្លប់​នៅ​នឹង​កន្លែង​ ដោយ​សារ​តែ​​ជិះ​ម៉ូតូ​បត់​ឆ្វេង​​ត្រូវ​រថយន្ត​បុក​ពេញ​ទំ​ហឹង​កាលពី​វេលា​ម៉ោង​៦​​ល្ងាច​ថ្ងៃ​ទី​២៨ ​វិច្ឆិកា ​២០១៥ ​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ​ស្ថិត​នៅ​ភូមិ​អង្គាស​​ដី​ ឃុំ​តា​សួ​ស ​ស្រុក​ស្វាយ​ជ្រំ ​។

​​មន្ត្រី​នគ​របាល​ស្រុក​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​ គេ​ឃើញ​នារី​រង​គ្រោះ​ឈ្មោះ​ យ៉ា​ត ​សីហា​ អាយុ​២៣​ឆ្នាំ​ ​ជា​​និស្សិត ​មាន​ទីលំនៅ​ភូមិ​ថ្មស ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា ​ធុន​​សេ​១២៥ ​ស៊េរី​២០១៥ ​ព​ណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​១FD-០២៥០​ ឌុ​ប​អ្នក​រួម​ដំណើរ​ឈ្មោះ​ អ៊ុ​ក រ​ស្មី​ ភេទ​ស្រី​ អាយុ​២២​ឆ្នាំ​​ជា​និស្សិត​ រស់នៅ​ភូមិ​អង្គាស​ដី​ ឃុំ​តា​សួ​ស ​ស្រុក​ស្វាយ​ជ្រំ ​​​​ទិសដៅ​ពី​​កើត​ទៅ​លិច ​លុះ​មក​ដល់​កន្លែង​កើតហេតុ​ក៏​បត់​ឆ្វេង​ ស្រាប់​តែ​​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​ ពណ៌​​ខៀវ​ ​ស៊េរី​​ឆ្នាំ​១៩​៩៥ ​បើក​ស្រប​​ទិស​​គ្នា​​​យ៉ាង​លឿន​ក៏​បុក​​​ម៉ូតូ​ពីក្រោយ​ពេញទំហឹង​បណ្តាល​ឲ្យ​ម៉ូតូ​ដួ​ក​បោក​ទៅ​លើ​ថ្នល់​អូស​ចម្ងាយ​៥​ម៉ែត្រ​ខ្ទាត​និស្សិត​ចេញពី​ម៉ូតូ​ ​​បណ្តាល​ឱ្យ​​សន្លប់​នៅ​នឹង​កន្លែង​តែ​ម្តង ​។

ក្រោយ​កើត​ហេតុ ​​ក្រុម​គ្រួសារ​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​មក​កាន់​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ ។ រីឯ​រថយន្ត​​បាន​បង្ក​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ទៅ​​ទិស​​ខាងលិច​បាត់​ស្រមោល​​ ៕