ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ជន​ជាតិ​ចិន​ម្នាក់​ត្រូ​​វ​ជន​មិន​ស្គាល់​មុខ​ចាក់​១​កន្ត្រៃ​ចំ​បំពង់​.ក​ស្លា.ប់​ មិន​ទាន់​ដឹង​មូល​ហេតុ

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​១ និង​៥ និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៨ វិច្ឆិកា នៅ​ចំណុច​ក្រុម​ទី​១ ភូមិ​ដំណាក់​ធំ​២ មាន​ករណី​ឃាត​កម្ម​ចាក់​សម្លា.ប់​ជន​ជាតិ​ចិន​ម្នាក់អាយុ​ប្រមាណ​៥០​ឆ្នាំ ​

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​១  និង​៥ និង​១០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៨ វិច្ឆិកា នៅ​ចំណុច​ក្រុម​ទី​១ ភូមិ​ដំណាក់​ធំ​២ មាន​ករណី​ឃាត​កម្ម​ចាក់​សម្លាប់​ជន​ជាតិ​ចិន​ម្នាក់អាយុ​ប្រមាណ​៥០​ឆ្នាំ ​ជា​អ្នក​លក់​អីវ៉ាន់​បោះ​ដុំ​(គ្រឿង​អេឡិច​ត្រូនិក)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ប្រភព​បាន​ឱ្យ​ដឹង​ថា ជន​ជាតិ​ចិន​មិន​​ត្រូវ​បាន​ស្គាល់​ឈ្មោះ​ទេ ស្នាក់​នៅ​​ផ្ទះ​ជួល​​លេខ​៤៦ ស្ថិត​ក្នុង​ក្រុម​១ ភូមិ​ដំណាក់​ធំ​២ ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​ចំនួន​៣នាក់​ចាក់​ត្រូវ​១កន្ត្រៃ​ចំ​បំពង់​.ក​ចំហៀង​ខាង​ស្តាំ​។ ពេល​ជន​សង្ស័យ​ចាក់​រួច ជន​រង​គ្រោះ​បាន​រត់​ទៅ​រក​អ្នក​ជិត​ខាង​ជួយ ហើយ​ត្រូវ​មិត្ត​ភក្តិ​ជន​ជាតិ​ចិន​ដូច​គ្នា​ដឹក​យក​ទៅ​មន្ទីរ​ពេទ្យ​រុស្ស៊ី តែ​ដោយ​របួស​ធ្ងន់​ធ្ងរ​ពេក​ជន​រង​គ្រោះ​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​។

​ទាក់​ទិនករណី​ចាក់​សម្លាប់​​​នេះ ប៉ូលិស​មិន​ទាន់​ដាក់​ការ​សន្និ​ដ្ឋាន​បែប​ណា​នៅ​ឡើយ​ទេ រង់​ចាំ​ស៊ើប​អង្កេត​សិន ហើយ​ផ្ទះ​កើត​ហេតុ​ត្រូវ​ប៉ូលិស និង​អាជ្ញា​ធរ​មូល​ដ្ឋាន​បិទ​ទ្វារ​បណ្តោះ​អាសន្ន​ រង់​ចាំជំនាញ និង​ខាង​ស្ថាន​ទូត​ធ្វើ​ការ​អង្កេត​នៅ​ផ្ទះ​ស្នាក់​នៅ​របស់​ជន​រង​គ្រោះសិន​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព