ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​ជន​ជាតិ​ចិន​បត់​​អត់មើល ម៉ូតូ​មក​ដល់​ចាប់​ហ្វ្រាំងមិន​ទាន់បុ​ករបួស​ធ្ងន់​២នាក់

8 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ ព​ណ៍​ខ្មៅ​​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 3288 ​បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស​ស្រី​២នាក់​ ខណៈ​ពេល​បើកបរ​បត់​ចូល​ស​ណ្ឋាគារ​ភ្នំពេញ​មិនមើល​ឆ្វេង​ស្តាំ

រាជ​ធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​​ឡង់​គ្រី​ស្ស័​រ​មួយ​គ្រឿង​ ព​ណ៍​ខ្មៅ​​ ពាក់​ស្លាក​លេខ​ភ្នំពេញ 2K 3288 ​បើកបរ​ដោយ​ជនជាតិ​ចិន​ប្រុស​ស្រី​២នាក់​ ខណៈ​ពេល​បើកបរ​បត់​ចូល​ស​ណ្ឋាគារ​ភ្នំពេញ​មិនមើល​ឆ្វេង​ស្តាំ​​ ​ត្រូវ​ម៉ូតូ​ម៉ា​កនិច​ជិះ​គ្នា​២នាក់​ក្នុង​ល្បឿន​លឿន​ចាប់​ហ្វ្រាំ​ង​​មិន​ស៊ី​ជ្រុល​ចង្កូត​ទៅ​បុក​គូទ​រថយន្ត​ចំ​ហៀងខាងស្តាំ​ ហើយ​ម៉ូតូ​មិនទាន់​អស់​ល្បឿន​បានជ្រុលទៅ​មុខ​​​ខាងឆ្វេង​ដៃ​​​បុក​​ដើម​លឿង​រាជ្យ​ទៅ​មុខ​លែង​រួច​បណ្តាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​រង​របួស​ធ្ងន់​ទាំង២នាក់​ ​ត្រូវ​បាន​គេ​ជួយដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល​ម៉ែត កាលពី​វេ​ល​ម៉ោង​៩ និង៤០​នាទី​យប់ ​ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ ស្តិ​ត​តាម​បណ្តោយ​ផ្លូវ​មុនី​វង្ស ​ត្រង់​ចំណុច​មុខសណ្ឋាគារភ្នំពេញ ក្នុង​សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​។

ម៉ូតូ​រង​គ្រោះ​ម៉ា​កនិច​ ព​ណ៌ស ​ពាក់​ស្លាក​លេខ​ភ្ន​ពេញ​1FE6618​ ជិះ​គ្នា​២​នាក់​ ​ឈ្មោះ វិបុល ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ​មុខរប​អ្នក​រត់​តុ​នៅ​ហាង​កាដូ​ មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​6​ ភូមិ​ព្រែក​លៀប​ សង្កាត់​ព្រែក​លៀប​ ខណ្ឌ​ជ្រោយចង្វារ​ និង​ម្នាក់​ទៀត​​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​​ទេ ។ ​អ្នក​ទាំង២​​​ធ្វើការ​ជាមួយ​គ្នា ​ស្នាក់​នៅ​ក្នុងហាងខាងលើ ​រង​របួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព​