ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់ចោរ​លួច​ម៉ូតូ​​នៅ​មុខ​ផ្ទះសំណាក់​សំណង់​១២បាន​ម្នាក់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាល​ពី​វេលា​​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​សំណង់​១២ ផ្លូវ​២៦៥ ភូមិ​១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​…

រាជធានី​ភ្នំពេញ ៖ កាល​ពី​វេលា​​ម៉ោង​៧​យប់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១៥ នៅ​ចំណុច​មុខ​ផ្ទះសំណាក់​សំណង់​១២ ផ្លូវ​២៦៥ ភូមិ​១០ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​ពី​មាន​ប្រជាពលរដ្ឋ​ឡោម​ព័ទ្ធ​ចាប់ចោរ​ម្នាក់​លួច​ម៉ូតូ​គុប​ជ្រុង​នៅ​ក្នុង​កន្លែង​ជួសជុល​រថយន្ត ។

តាម​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ទុក​ម៉ូតូ​២​គ្រឿង​នៅ​ខាង​មុខ​ហ្គា​រ៉ា​ស​ជួល​ជុល​បាន​ដើម្បី​ចូល​ហូប​បាយ ឃើញ​ជនសង្ស័យ​មក​នឹក​ស្មានថា​ជា​ក្រុមការងារ​ជាមួយ​គ្នា មួយសន្ទុះ​ក្រឡេក​មើលទៅ​ម្តងទៀត ក៏​បាត់​ម៉ូតូ និង​បាន​ហៅ​អ្នក​រួមការ​ងារ​មក​សួរ ក៏​ដឹង​ថា​ម៉ូតូ​ត្រូវ​បាន​គេ​លួច ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដើរ​រក​ក៏​ប្រទះ​ឃើញ​នៅ​មុខ​ផ្ទះសំណាក់​សំណង់​១២ បង្ក​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​ឡោម​ព័ទ្ធ​ចាប់​ឃាត់ខ្លួន​ជន​សង្ស័យ​ប្រគល់​ជូន​សមត្ថកិច្ច ។

នរ​គ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​៣​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ដែល​លួច​ម៉ូតូ​ឈ្មោះ វណ្ណៈ សុធា ហៅ​បូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិត​ប្រាកដ ស្នាក់​នៅផ្ទះ​អា​៥១ ផ្លូវលំ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ភេ​ង សីហា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​ជាង​ជួល​ជុល​រថយន្ត ស្នាក់​នៅផ្ទះ​មិន​ស្គាល់​លេខ ផ្លូវ​២០២ ភូមិ​៩ ក្រុម​២៥ សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ។

បច្ចុប្បន្ន​ជនសង្ស័យ និង​ជន​រង​គ្រោះ​ រួម​ទាំង​វត្ថុ​តាង បាន​បញ្ជូន​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​៣​ ដើម្បី​កសាង​សុំ​ណំ​រឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕