ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ទុច្ចរិត​មួយ​ក្រុម​ដើរ​បំផុស​នូវ​ពាក្យ​ចចាមអារ៉ាម​តាម​តំបន់​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០១៥ មកនេះ មាន​ជន​ទុច្ចរិត​មួយ​ក្រុម​បាន​ដើរ​បំផុស​នូវ​ពាក្យ​ចចាមអារ៉ាម​តាម​តំបន់​រោងចក្រ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ចាប់ពី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ២០១៥ មកនេះ មាន​ជន​ទុច្ចរិត​មួយ​ក្រុម​បាន​ដើរ​បំផុស​នូវ​ពាក្យ​ចចាមអារ៉ាម​តាម​តំបន់​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​ថា នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥​នេះ គ្រប់​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា​នឹង​បិទទ្វារ​ផ្អាក​ដំណើរការ​រយៈពេល​១​ខែ​ដែល​ព័ត៌មាន​នេះ​បាន​បង្ក​ជា​ក្តី​ព្រួយបារម្ភ​ដល់​បងប្អូន​និយោជិត និង​និយោជក​ក្នុង​វិស័យ​នេះ ។

ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សូម​ធ្វើការ​បដិសេធ​នូវ​ព័ត៌មាន​នេះ និង​សូម​បញ្ជាក់​ជូន​សាធារណជន កម្មករនិយោជិត និយោជក និង​អង្គការ​វិជ្ជាជីវៈ​ទាំងអស់​ជ្រាប​ថា ក្រៅពី​ថ្ងៃ​ឈប់​សម្រាក​ផ្លូវការ​ដែល​មាននៅ​ក្នុង​ប្រកាស​លេខ​២៤៨​កប​/​ប្រក ចុះ​ថ្ងៃ​ទី​២២ តុលា ឆ្នាំ​២០១៤ ស្តី​ពី​ការ​ឈប់​បុណ្យ​ដែល​មាន​ប្រាក់​ឈ្នួល ប្រចាំឆ្នាំ​២០១៥​នោះ នៅ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៥ នេះ គឺ​ពុំ​មានការ​ឈប់​សម្រាក​អ្វី​ផ្សេង​ទៀត​ឡើយ ។

ខាងក្រោម​នេះ​គឺជា​សេចក្តី​ប្រកាស​ព័ត៌មាន​ទាំងស្រុង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ