ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ក្រឡាប់​រថយន្ត​របួសធ្ងន់​ស្រាល​៩​នាក់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ក្រឡាប់​រថយន្ត​បណ្តាល​រង​របួសធ្ងន់​ស្រាល​៩​នាក់​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ក្រឡាប់​រថយន្ត​បណ្តាល​រង​របួសធ្ងន់​ស្រាល​៩​នាក់​កាលពី​ថ្ងៃ​ទី​២៧ វិច្ឆិកា ២០១៥ នៅ​តាម​ផ្លូវ​ទៅ​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។

មន្ត្រី​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា​២០១៥​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ចំណាកស្រុក​ខុសច្បាប់​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួសធ្ងន់​ស្រាល​៩​នាក់ ក្នុង​នោះ​ប្រុស​៦​នាក់​ស្រី​៣​នាក់ មាន ១-​ឈ្មោះ ទេស ហូរ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ​, ២-​ឈ្មោះ រ៉​ន មុំ ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​, ៣-​ឈ្មោះ សេង នួន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​, ៤-​ឈ្មោះ ហែម ទិញ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ៥-​ឈ្មោះ ធូ ថែ​ត ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៦-​ឈ្មោះ ណា រ៉ា ហៅ​កី ភេទ​ស្រី អាយុ​៤៦​ឆ្នាំ​, ៧-​ឈ្មោះ សេន វិ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​, ៨-​ឈ្មោះ កុយ ចាន់​ឌី ភេទ​ស្រី អាយុ​៦​ឆ្នាំ និង ៩-​ឈ្មោះ ធូ ថែ​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ជនជាតិ​ថៃ ។

តាម​សំដី​ពលករ​ខ្មែរ​ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​គ្រោះថ្នាក់​កើតឡើង គឺ​ពួក​គេ​បាន​ឆ្លង​ដែន​តាម​រយៈ​មេខ្យល់​នៅ​ច្រករបៀង​ដោយ​ខុសច្បាប់​នៅ​ខាងជើង​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ក្នុង​ម្នាក់​ត្រូវ​បាន​បង់លុយ​ឲ្យ​មេខ្យល់​៣​ពា់​បាត​ឲ្យ​ជូន​ដល់​កន្លែងធ្វើការ​ក្រុង​បាងកក ប្រទេស​ថៃ ។

នៅ​ពេល​ឡើង​រថយន្ត​ប្រភេទ​តួ​រី​ស​នៅ​ផ្សារ​រុង​ក្លឿ ក្នុង​ចំណោម​ជិត​២០​នាក់ ក្នុង​ទិស​ដៅ​ទៅ​កាន់​ខេត្ត​ឆាក់​ឈើ​ង​សៅ ប្រទេស​ថៃ នៅ​ពេល​ចេញ​តាម​ផ្លូវ​ស្រាប់តែ​រថយន្ត​បើក​គេច​ពី​តម្រួត​ថៃ​ដែល​ដេញ​តាម​បណ្តាល​ក្រឡាប់​របួសធ្ងន់​ស្រាល​៩​នាក់ ក្នុង​នោះ​មាន​ជនជាតិ​ថៃ​ម្នាក់ ដែល​គ្រោះថ្នាក់​កើតឡើង​នៅ​តាម​ផ្លូវ​ក្នុង​ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ​។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាច​កើតឡើង​ជន​រង​គ្រោះ​ត្រូវ​បាន​សង្គ្រោះ​បន្ទាន់​ទៅ​មន្ទី​ពេទ្យ​សម្តេចព្រះ​យុ​ផ​រាជ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ៕